ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3766
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៧ ក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៥ ក្នុងគោលបំណងតាមដាន និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ (AKFTA) កម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ និងការត្រៀមរៀបចំដំឡើងកម្រិតកិច្ចព្រមព្រៀង AKFTA។ - - - (Kuala Lumpur, Malaysia): On the morning of Wednesday, 23rd September 2025, Her Excellency CHAM Nimul, Minister of Commerce and the ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 22nd AEM-Republic of Korea (ROK) Consultation in Kuala Lumpur, Malaysia. The meeting, held under Malaysia's ASEAN Chairmanship in 2025, was convened back-to-back with the 57th AEM Meeting to review and discuss the progress of the implementation of the ASEAN-Korea Free Trade Area (AKFTA), and ASEAN-Korea Economic Cooperation programmes, as well as the preparation for upgrade to the AKFTA.
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៧ ក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៥ ក្នុងគោលបំណងពិភាក្សាលើបច្ចុប្បន្នភាពនៃកិច្ចការកម្មសិទ្ធិបញ្ញារបស់អាស៊ាន វឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន-អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ផែនការសកម្មភាពស្តីពីសិទ្ធិកម្មសិទ្ធិបញ្ញាអាស៊ាន ឆ្នាំ២០២៦-២០៣០ និងការដាក់ចេញនូវការដាក់បញ្ជូលទិន្នន័យនៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្នុងប្រព័ន្ធចុះបញ្ជីកម្មសិទ្ធិបញ្ញា។ - - - (Kuala Lumpur, Malaysia): On the morning of Wednesday, 24 September 2025, Her Excellency CHAM Nimul, Minister of Commerce and the ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the AEM-Director General of World Intellectual Property (WIPO) Consultation in Kuala Lumpur, Malaysia. The meeting, held under Malaysia's ASEAN Chairmanship in 2025, was convened back-to-back with the 57th AEM Meeting to discuss updates on ASEAN’s intellectual property initiatives, the progress in implementing the ASEAN-WIPO Memorandum of Understanding, the ASEAN IPR Action Plan 2026–2030, and introduction of the launch of the Geographical Indication Database on the ASEAN IP Register.
Newsអបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៥
អបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៥
Newsឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង នាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន លើកទី២៤ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន លើកទី២៤ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។



