News(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់នាយកដ្ឋាននីតិកម្ម នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការទទួលបន្ទុក អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះមានគោលបំណងស្វែងរកយន្តការជួយសម្របសម្រួល និងជំរុញការអនុវត្តសិទ្ធិប្រាតិភោគលើចលនទ្រព្យ អនុលោមតាមច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃបរិការណ៍សង្គម សេដ្ឋកិច្ច និង ពាណិជ្ជកម្ម។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Uladzimir Baravikou ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបេឡារុសប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពថ្មីៗ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យ ពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងកម្ពុជា និងបេឡារុស ក្រោមក្របខណ្ឌ គណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា–បេឡារុស (Cambodia–Belarus Joint Committee on Trade and Economic Cooperation – JCTEC)។ ក្នុងឱកាសនោះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការត្រៀមរៀបចំ កិច្ចប្រជុំលើកទី៥ នៃ JCTEC ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលខាងមុខ ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើការលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់ធុរកិច្ច និងការជំរុញទំនាក់ទំនងរវាងវិស័យឯកជន តាមរយៈការរៀបចំ វេទិកាធុរកិច្ចរួម រវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ផងដែរ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមទីប្រឹក្សា និងជំនួយការក្រសួងពាណិជ្ជកម្មដែលមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គនាយក ព្រមទាំងឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាទីប្រឹក្សា និងជំនួយការក្រសួងពាណិជ្ជកម្មជាច្រើនរូប។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងប្រសិទ្ធភាពការងាររបស់ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃ (Monitoring and Evaluation - M&E) នៃក្រុមទីប្រឹក្សា និងជំនួយការក្រសួងពាណិជ្ជកម្ម ដែលជាគំនិតផ្តួចផ្តើមថ្មីមួយ សំដៅបង្កើនប្រសិទ្ធភាពការតាមដាន វាយតម្លៃ និងការចូលរួមរៀបចំ តាក់តែង និងពិនិត្យឯកសារគតិយុត្តនានារបស់ក្រសួងពាណិជ្ជកម្ម ឱ្យកាន់តែមានគុណភាព សុក្រឹតភាព និងសុគតិភាពខ្ពស់ ស្របតាមបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មឌីជីថល។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតកាលានុវត្តភាពបន្ថែមសម្រាប់ក្រុមទីប្រឹក្សា និងជំនួយការ ក្នុងការចូលរួមវគ្គបណ្តុះបណ្តាល ការផ្លាស់ប្តូរ និងចែករំលែកចំណេះដឹង ព្រមទាំងការពង្រឹងការអភិវឌ្ឍសមត្ថភាពស្ថាប័ន (Institutional Capacity Building) ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕
News(Paris, France): On 18–19 June 2026, His Excellency CHHEANG Christophe, Secretary of State of the Ministry of Commerce, participated in the 4th International Economic Forum on Southeast Asia, organized by the French Senate, and also visited Viva Technology (VivaTech), one of Europe’s premier technology and innovation exhibitions, as part of a strategic mission to promote Cambodia’s trade and investment potential and attract French investors and business leaders to explore emerging business opportunities in the Cambodian market. During the Forum, His Excellency Secretary of State delivered a keynote presentation highlighting Cambodia’s remarkable economic achievements and competitive advantages, including: Cambodia’s Vision 2050 and long-term economic development aspirations; continued improvements in the Kingdom’s business and investment climate; expanded access to international markets through various Free Trade Agreements (FTAs); enhanced trade facilitation mechanisms and attractive investment incentive schemes. In addition, His Excellency Secretary of State underscored a number of strategic sectors offering promising opportunities for French investors, including: value-added manufacturing industries integrated into global export supply chains; construction materials and industrial development; renewable and green energy; agro-processing and agricultural value-chain development; logistics and supply chain services; digital technologies for education and technical and vocational training; tourism and hospitality; food and gastronomy industries; and healthcare services. On that occasion, His Excellency Secretary of State also informed participants of Cambodia’s preparations to host the 20th Francophonie Summit and its related events, as well as the upcoming 3rd Cambodia–France Business Forum, scheduled to take place in November 2026. He called upon relevant French partner institutions to continue promoting these important events and to encourage robust participation from French and Francophone business communities and investors. On the sidelines, His Excellency Secretary of State held a courtesy call from His Excellency Nicolas Forissier, Minister Delegate for Foreign Trade and Economic Attractiveness attached to the Minister for Europe and Foreign Affairs of France, along with representatives of relevant French institutions. The discussions focused on further strengthening, expanding, and identifying new avenues of cooperation to deepen mutually beneficial economic and commercial relations between Cambodia and France.
News(Paris, France): On the evening of 17 June 2026, His Excellency CHHEANG Christophe, Secretary of State of the Ministry of Commerce, attended the Gala Dinner reception organized by the Fondation France-Asie. The Gala Dinner, organized with the high patronage of His Excellency Emmanuel Macron, President of France, serves as a platform to strengthen connections between government and private-sector stakeholders. The event brings together government leaders, business executives, and young entrepreneurs from France and countries across Asia and focuses on policy perspectives on business, trade, and investment opportunities. On that occasion, His Excellency Secretary of State showcased Cambodia’s trade and investment potential to business leaders and young entrepreneurs from France and other Asian countries. He also highlighted the Government of Cambodia’s and the Ministry of Commerce’s key strategies and initiatives aimed at diversifying export markets and enhancing competitiveness, increasing value addition, integrating into global value and supply chains, increasing the attractiveness of Cambodia for investment in emerging industries, and underpinning sustainable and resilient economic growth.