Newsអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណជនជ្រាបថា បន្ទាប់ពីមានបាតុភាពលើភាពមិនច្បាស់លាស់លើករណីទុរេនដាក់លក់នៅផ្សារ ភួ ពុយ ខេត្តបាត់ដំបង អគ្គនាយកដ្ឋាន ក.ប.ប. បានចាត់វិធានការជាបន្តបន្ទាប់ ដូចខាងក្រោម៖ ១. នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦៖ អគ្គនាយកដ្ឋាន បានណែនាំឱ្យសាខា ក.ប.ប. ខេត្តបាត់ដំបង ចុះត្រួតពិនិត្យសម្ភាសន៍ផ្ទាល់ជាមួយអាជីវករចំនួន ៧ កន្លែងដែលដាក់លក់ទុរេន នៅផ្សារ ភួ ពុយ និងប្រមូលសំណាកគំរូទុរេនទាំងនោះ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍ ពិនិត្យរកសារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់។ ២. នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះទៅធ្វើការស៊ើបអង្កេតដល់ទីកន្លែងនៅខេត្តបាត់ដំបង និងរៀបចំកិច្ចប្រជុំរួមរវាងរដ្ឋបាលខេត្តបាត់ដំបងដែលមានការចូលរួមពីលោកអភិបាលរងខេត្តបាត់ដំបង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ប្រធានសាខា ក.ប.ប. និងមន្ត្រីក្រោមឱវាទ ព្រមទាំងអាជីវករពាក់ព័ន្ធនៅផ្សារ ភួ ពុយ មួយចំនួនផងដែរ ដើម្បីស្ដាប់អំណះអំណាង និងស្វែងរកដំណោះស្រាយបន្ទាន់សម្រាប់ករណីនេះ។ ៣. នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦៖ អគ្គនាយកដ្ឋាន ក.ប.ប. បានចេញលិខិតបង្គាប់ការលេខ ៤៤៣ អ.កបប ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវឱ្យលោក គឹម ប្រុស មកបំពេញការងារនៅនាយកដ្ឋានកិច្ចការប្រកួតប្រជែង នៃទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តនីតិវិធីរបស់ក្រុមប្រឹក្សាវិន័យនៃក្រសួងពាណិជ្ជកម្ម ស្របតាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ខួប ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា
NewsANNOUNCEMENT: on ASEAN Panorama exhibition from 4 to 30 June 2026 at the ASEAN Hall, Press Center, Republic of Korea.
Newsសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនចំពោះដួងវិញ្ញាណក្ខន្ធ ឧបាសក សុខ ហេង ត្រូវជាឪពុកបង្កើតរបស់ លោក សុខ សុគន្ធ និងលោក សុខ សារិន ព្រមទាំងក្រុមគ្រួសារ
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំជាមួយប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម រាជធានី-ខេត្ត ដើម្បីពិភាក្សាលើការរួមគ្នា បន្តជំរុញផលិតផលក្នុងស្រុក ជាពិសេសការចូលរួមចំណែក ដែលមិនអាចខ្វះបានពីវិស័យឯកជន ក្នុងការជួយផ្សព្វផ្សាយនិង ជំរុញការជ្រៀតចូលទីផ្សារ។ ក្នុងនោះផង អង្គប្រជុំ ក៏បានពិនិត្យវឌ្ឍនភាពនៃយុទ្ធនាការជាតិ#MadeInCambodia និង#Madebyher និងការងារត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងនៃសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្ត ផងដែរ។