News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងតាមដានអំពីវឌ្ឍនភាពនៃការងាររៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ ២០៣០។ កិច្ចប្រជុំក៏មានវត្តមានរអញ្ជើញចូលរួមដោយ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកប្រធានសសរស្តម្ភ ទីប្រឹក្សា និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ។ ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ មានគោលបំណងបង្កើតជាយុទ្ធសាស្ត្រ និងទិសដៅគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈម និងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសដើម្បីកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩។ ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ក៏មានគោលដៅជំរុញ និងពន្លឿនកំណើនសេដ្ឋកិច្ច តាមរយៈការកែលម្អបរិយាកាសពាណិជ្ជកម្ម និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ជំរុញការវិនិយោគ គាំទ្រអាជីវកម្ម និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងពិភពលោក។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ក.ប.ប. និងមន្ត្រីជំនាញពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងតាមដានវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែង និងលើកទិសដៅការងារបន្តសម្រាប់អនុវត្ត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារបន្តលើការរៀបចំនីតិវិធីសម្រាប់បង្កើត និងគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេស ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកគោលនយោបាយ និងជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាស៊ីជម្រៅអំពីខ្លឹមសារនៃសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តឱ្យកាន់តែមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងអាចយកទៅអនុវត្តបានដោយមានប្រសិទ្ធភាព និងប្រសិទ្ធផលនាពេលខាងមុខនេះ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមជាអធិបតីភាពកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំបោះឆ្នោតជ្រើសរើសសមាសភាពក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា សម្រាប់អាណត្តិទី២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស ឯកឧត្តមអគ្គនាយករងគោលនយោបាយ និងជំរុញពាណិជ្ជកម្ម លោកអគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស លោកប្រធាន និងមន្រ្តីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងទីផ្សារ លោកប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ព្រមទាំងប្រធាន និងសហការីសហព័ន្ធស្វាយចន្ទីកម្ពុជា ជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីបែបបទ នីតិវិធី និងកាលបរិច្ឆេទ នៃដំណើរការបោះឆ្នោតសហព័ន្ធស្វាយចន្ទីកម្ពុជា៕
News(Manila, Philippines): On 30-31 May 2026, in Manila, Philippines, His Excellency LONG Kemvichet, Director-General of Directorate-General of International Trade and the Senior Economic Officials Meeting (SEOM) Lead for Cambodia, led a Cambodian delegation to attend the ASEAN SEOM-Dialogue Partners Consultations, namely: (1) 41st SEOM-AUSTRA Consultation, (2) 34th SEOM-EU Consultation, (3) 22nd SEOM-Canada Consultation, (4) 14th SEOM-Hong Kong, China, (5) 48th SEOM-MOFCOM, (6) 31st SEOM-METI, and (7) 42nd SEOM-ROK.