News(កំពង់ធំ)៖ នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃទីតាំងជាក់ស្តែងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក ដែលមានវត្តមានអញ្ជើញអមដំណើរដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងឯកឧត្តម ងួន រាសី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធនានា។ ក្នុងដំណើរបេសកកម្មនេះ លោកជំទាវរដ្ឋមន្ត្រីបានចុះពិនិត្យដោយផ្ទាល់នូវទីតាំងមួយចំនួន ក្នុងគោលបំណងស្វែងយល់អំពីស្ថានភាពជាក់ស្ដែង និងវាយតម្លៃអំពីសក្ដានុពល ព្រមទាំងលទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សំដៅបង្កើតយន្កការតភ្ជាប់ទីផ្សារក្នុងស្រុក ឱ្យកាន់តែមានប្រសិទ្ធភាព បង្កើនសកម្មភាពពាណិជ្ជកម្មនិងផលិតកម្មក្នុងស្រុក ជាពិសេសបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទទី១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំពិព័រណ៍សាកវប្បកម្មអន្តរជាតិ “ The International Horticulture Exposition ( GREEN X EXPO 2027)” ដែលពិព័រណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៧ នៅទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន ដោយមានការចូលរួមពីឯកឧត្តម-លោកជំទាវអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម-លោកជំទាវតំណាងក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីនៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់បច្ចុប្បន្នភាពនិងព័ត៌មានចុងក្រោយជូនដល់ភាគីពាក់ព័ន្ធ និងចែករំលែកនូវនីតិវិធីនៃការចូលរួមពិព័រណ៍កម្រិតពិភពលោក និងអន្តរជាតិ និងបទពិសោធន៍ដែលក្រសួងពាណិជ្ជកម្មធ្លាប់បានចូលរួមកន្លងមក នេះផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំ “វឌ្ឍនភាពការងារឆមាសទី១ និងទិសដៅការងារបន្តរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា” ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកសេវាពាណិជ្ជកម្ម លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា ជាច្រើនរូប។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើលទ្ធផលការងាររបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលសម្រេចបានក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ កន្លងមក និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្ត ព្រមទាំងការផ្តល់ធាតុចូលបន្ថែមពីរបស់ថ្នាក់ដឹកនាំទទួលបន្ទុក ដើម្បីនាយកដ្ឋានយកទៅអនុវត្តបន្ត ដើម្បីពង្រឹងប្រសិទ្ធភាព និងកិច្ចការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការសិក្សាអនុលោមភាពគតិយុត្តរបស់កម្ពុជា ជាមួយនឹងគំនិតផ្តួចផ្តើមសេចក្តីថ្លែងការណ៍រួមស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)” ដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងអង្គការសហប្រជាតិសម្រាប់ពាណិជ្ជកម្មនិងអភិវឌ្ឍន៍ (UNCTAD) ឯកឧត្តម លោក លោកស្រី តំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជន ជាច្រើនរូប។ សិក្ខាសាលានេះ រៀបចំឡើងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម ជាមួយនឹងអង្គការ UNCTAD ក្នុងគោលបំណងប្រៀបធៀបច្បាប់និងបទប្បញ្ញត្តិរបស់កម្ពុជាជាមួយនឹងឯកសារសេចក្តីថ្លែងការណ៍រួមស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce JSI) ការវាយតម្លៃភាពខ្វះខាតនានាសម្រាប់ជំរុញការអនុវត្តវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រមូលធាតុចូលនានាពីអ្នកចូលរូមមកពីស្ថាប័នពាក់ព័ន្ធរួមទាំងវិស័យឯកជនផងដែរ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក លោក-លោកស្រីអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន មន្ទីរនិងសាខាការពារអ្នកប្រើប្រាស់ និងប្រកួតប្រជែង រាជធានី-ខេត្ត ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖ ១. របាយការណ៍ស្តីពីលទ្ធផលទៅទស្សនកិច្ចសិក្សា និងពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការ នៅខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ២. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានកិច្ចការអាស៊ាន ៣. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ៤. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី និងសាខា ក.ប.ប. ខេត្តរតនគិរី ៥. មតិចូលរួមរបស់ថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋាននិងមន្ទីរនីមួយៗ និងមតិចូលរួមផ្សេងៗ៕