News(កណ្ដាល)៖ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ញើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធសព លោក ម៉ៅ ចំរើន ប្រធាននាយកដ្ឋានមណ្ឌលឃ្លាំងគីឡូម៉ែតលេខ ៦ នៃសហគ្រាសពាណិជ្ជកម្មកម្ពុជា ដែលបានទទួលមរណភាព កាលពី ថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទី ក្នុងជន្មាយុ ៦០ឆ្នាំ ដោយរោគាពាធ។ ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ម៉ៅ ចំរើន បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
Newsសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនចំពោះដួងវិញ្ញាណក្ខន្ធ ឧបាសិកា ផន ញឹម ត្រូវជាម្តាយបង្កើតរបស់ លោក ស៊ិន ហន អនុប្រធានការិយាល័យ នៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ នៃក្រសួងពាណិជ្ជកម្ម
NewsANNOUNCEMENT: on CelebrAsia Festival", from 11-13 September 2026 at Battersea Power Station, London, United Kingdom.
News(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មចំនួន៤រូប បានចូលរួមកិច្ចប្រជុំភាគីហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី«គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧(ILO-BFC)» ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីភាគីហត្ថលេខីដែលរួមមានតំណាងក្រសួងពាណិជ្ជកម្ម តំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) តំណាងអង្គការអន្តរជាតិខាងការងារ (ILO) និងតំណាងសហជីពក្នុងនាមជាអ្នកសង្កេតការណ៍ នៅទីស្តីការក្រសួង ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងការត្រៀមខ្លួនសម្រាប់ការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ឆ្នាំ២០២៨-២០៣២ ព្រមទាំងបន្តពង្រឹងកិច្ចសហការរវាងភាគីហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នា។ តាមរយៈកិច្ចប្រជុំនេះ ភាគីហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នាបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការអនុវត្តគម្រោង និងបានបញ្ជាក់អំពីការគាំទ្រនូវទិសដៅអាទិភាពរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាសម្រាប់ឆ្នាំ២០២៧ និងការត្រៀមខ្លួនសម្រាប់ការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ឆ្នាំ២០២៨-២០៣២ ដោយផ្ដោតលើការងារអាទិភាពសំខាន់ៗ រួមមាន ការលើកកម្ពស់ផ្នែកសុវត្ថិភាពនិងសុខភាពការងារ លក្ខខណ្ឌការងារ សេរីភាពអង្គការវិជ្ជាជីវៈ របបសន្តិសុខសង្គម កិច្ចសន្ទនាសង្គម និងការជំរុញការទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល។ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងលទ្ធផលសម្រេចបានរបស់ក្រុមការងារនៃគម្រោងរោងចក្រកាន់តែប្រសើរ (ILO-BFC) ដែលក្នុងនោះក៏មានការចូលរួមគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងពាណិជ្ជកម្ម និងសមាគម TAFTAC សម្រាប់កិច្ចសហការ ការគាំទ្រ និងការចូលរួមអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានាពេលកន្លងមកទទួលបានលទ្ធផលល្អ ដោយបានធ្វើឱ្យការគោរពលក្ខខណ្ឌការងារកាន់តែប្រសើរ និងបង្កើនភាពទាក់ទាញ ព្រមទាំងលើកកម្ពស់វប្បធម៌អនុលោមភាព និងកិត្យានុភាពរបស់កម្ពុជា ជាប្រភពផ្គត់ផ្គង់ប្រកបដោយទំនុកចិត្តសម្រាប់ម្ចាស់ម៉ាក និងអ្នកបញ្ជាទិញ៕
News(Phnom Penh): On the afternoon of Tuesday, 28 May 2026, at the Ministry of Commerce, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, presided over a meeting and appreciation ceremony for the volunteer youth team of the “18th Cambodia Trade Expo” 2025, which was held from December 4–7, 2025, at PH Grand Hall in Phnom Penh. The event was attended by Excellencies Undersecretaries of State, Director General, Deputy Director Generals, department directors, and many officials from the department. During the event, His Excellency Secretary of State conveyed greetings and messages from Her Excellency Minister to the volunteer youths. He also expressed his sincere appreciation and high regard for the dedication, commitment, and strong sense of responsibility demonstrated by all the volunteers, whose contributions played an important role in ensuring the remarkable success of the “18th Cambodia Trade Expo” 2025. On that occasion, His Excellency Secretary of State presented letters of appreciation to the volunteer youths and encouraged them to continue participating in and supporting the “19th Cambodia Trade Expo” 2026, which is scheduled to take place from December 17–20, 2026, at the Koh Pich Convention and Exhibition Center in Phnom Penh, with the aim of achieving even greater success in the future.