News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡាយ សុខសៅគន្ធា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់អគ្គនាយកដ្ឋាន ដែលមានវត្តមានចូលរួមពី លោក លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន វិទ្យាស្ថាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន វិទ្យាស្ថាន លោក លោកស្រីប្រធានការិយាល័យ និងមន្រ្តីក្រោមឱវាទទាំងអស់។ កិច្ចប្រជុំប្រចាំខែនេះ ផ្តោតសំខាន់លើវឌ្ឍនភាពការងារសំខាន់ៗ របស់នាយកដ្ឋានទាំង៣ និងវិទ្យាស្ថាន រួមមាន៖ ១.- នាយកដ្ឋានរដ្ឋបាល ២.- នាយកដ្ឋានបុគ្គលិក ៣.- នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ ៤.-វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ៕
News(កំពត)៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពីធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) ដែលមានការចូលរួមពី មន្ដ្រីតំណាងមន្ទីរពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តំណាងសភាពាណិជ្ជកម្មខេត្ត តំណាងសមាគមពាណិជ្ជកម្ម មេធាវី និងនិស្សិតនៅក្នុងខេត្តកំពត សរុបប្រមាណ ៨០ នាក់។
News(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៨ ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ-អាស៊ាន “The 8th ROK-ASEAN Heads of IP Office Meeting“ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
News(ភ្នំពេញ) ៖ នាល្ងាចថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ នៅសាលកោះពេជ្រ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងកម្មវិធី Hari Merdeka 2025 ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មម៉ាឡេស៊ី ប្រចាំកម្ពុជា ដើម្បីរំឭកដល់ខួប ៦៨ឆ្នាំនៃការទទួលបានឯករាជ្យរបស់ប្រទេសម៉ាឡេស៊ី។ --- (Phnom Penh): On the evening of Sunday, 31 August 2025, at Koh Pich City Hall, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce,delivered a remark on Hari Merdeka 2025, which was organized by the Malaysian Business Chamber of Cambodia to commemorate the 68th anniversary of Malaysia's independence.
News(ឌីលី, ទីម័រឡេស្តេ)៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនកិត្តិយស និងបានចែករំលែកទស្សនៈនិងបទពិសោធន៍របស់កម្ពុជាលើប្រធានបទ "Cambodia’s Economic Integration with ASEAN: Experiences, Opportunities" ក្នុងកម្មវិធី Dili International Business Forum 2025 ដែលរៀបចំឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត Franciso da Costa Guterres រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាង ឯកឧត្តម Franciso Kalbuady Lay ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។