ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsពិធីបិទមហាសន្និបាត សហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥
(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋគារសូហ្វីតែលភ្នំពេញភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង ពិធីបិទមហាសន្និបាត សហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្ត តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធស្រូវអង្គរកម្ពុជា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។
Newsលោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានចូលរួមអម ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ចូលរួមកម្មវិធីការតាំងពិព័រណ៍ និងការអបអរសាទរខួបលើកទី៥៨ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) 58th ASEAN DAY
(គូឡាឡាំពួរ, ម៉ាឡេស៊ី)៖ នាថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានចូលរួមអម ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ចូលរួមកម្មវិធីការតាំងពិព័រណ៍ និងការអបអរសាទរខួបលើកទី៥៨ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) 58th ASEAN DAY ដែលរៀបចំដោយក្រសួងការបរទេសម៉ាឡេស៊ី សហការជាមួយបណ្តាប្រទេសអាស៊ានទាំងអស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅ Cyber Event Hall នៃទីក្រុង Cyberjaya ប្រទេសម៉ាឡេស៊ី។ ក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានសម្តែងការកោតសរសើរចំពោះចក្ខុវិស័យ និងការប្តេជ្ញាចិត្តដ៏វែងឆ្ងាយរបស់ស្ថាបនិកដែលបានដាក់មូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់នាពេលបច្ចុប្បន្ននេះ។ ក្រោយពីបញ្ចប់សុន្ទរកថា ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបន្តទស្សនាស្តង់ពិព័រណ៍របស់បណ្តាប្រទេសអាស៊ានទាំងអស់។ សូមជម្រាបជូនថា ស្តង់ពិព័រណ៍របស់កម្ពុជា មានដាក់បង្ហាញនូវផលិតផលជាវត្ថុអនុស្សាវរីយ៍ជាច្រើន រួមមាន៖ ក្រម៉ា ក្រណាត់សូត្រ រូបគំនូរ ចម្លាក់ឈើ កាបូប អាវយឺតកម្ពុជា សៀវភៅមុខម្អូបខ្មែរ និងផ្ទាំងផ្សព្វផ្សាយពីទេសចរណ៍ ដើម្បីលើកកម្ពស់សង្គម វប្បធម៌ និងទេសចរណ៍ នៃប្រទេសកម្ពុជា៕ --- (Kuala Lumpur, Malaysia): On Friday, 8 August 2025, Mr. VITH Panhnha, Commercial Attaché of the Cambodian Embassy in Malaysia, accompanied His Excellency OUK Chandara, Ambassador of the Royal Embassy of Cambodia to Malaysia, to attend the exhibition and celebration for the 58th ASEAN DAY organized by the Ministry of Foreign Affairs of Malaysia in cooperation with all ASEAN countries, under the high chairmanship of H.E. Anwar Ibrahim, Prime Minister of Malaysia, at the Cyber Event Hall in Cyberjaya, Malaysia. On that occasion, His Excellency Prime Minister of Malaysia express an appreciation for the far-sighted vision and commitment of the founders who have laid the foundation for regional stability and cooperation today. After finishing his speech, His Excellency Prime Minister of Malaysia continued to visit the exhibition booths of all ASEAN countries. The Cambodian exhibition booth displayed a variety of souvenir products, including krama, silk fabrics, arts, sculptures, bags, Cambodian T-shirts, Khmer recipe book, and tourism posters to promote Cambodian society, culture, and tourism.
Newsឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីលទ្ធផល និងអនុសាសន៍លើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគាអ៊ុកវ៉ូដព្រីមៀរភ្នំពេញ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “លទ្ធផល និងអនុសាសន៍លើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR)” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជន ជាច្រើនរូប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ចនៃសហព័ន្ធអាល្លឺម៉ង់(BMZ) ក្រោមគម្រោង EU-German GATE ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូទាំងអស់ ដែលបានបន្តគាំទ្រដល់អាទិភាពអភិវឌ្ឍពាណិជ្ជកម្មកម្ពុជា ពិសេសការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងកិច្ចប្រជុំ 3rd TPR របស់កម្ពុជា កាលពីថ្ងៃទី២៦-២៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស៊្វីស។ ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ដល់ការអភិវឌ្ឍផ្នែកសង្គមសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាន ពិសេសកំណើននៃការនាំចេញ និងភាពរឹងមាំនៃបទបញ្ញត្តិ-ច្បាប់ និងគោលនយោបាយពាក់ព័ន្ធវិស័យពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីជាដើម ដែលទាំងនេះនឹងជំរុញកម្ពុជាឈានទៅចាកចេញពីឋានៈប្រទេស LDC នៅឆ្នាំ២០២៩ តាមការគ្រោងទុក។ នៅក្នុងអង្គសិក្ខាសាលានេះ ក៏មានបទអន្តរាគមន៍ពីតំណាងអន្តរក្រសួង-ស្ថាប័ន ពាក់ព័ន្ធនឹងវឌ្ឍនភាពតាមវិស័យរបស់ខ្លួន បញ្ហាប្រឈម អនុសាសន៍ស្នើដោយសមាជិក WTO ព្រមទាំងផែនការ និងយុទ្ធសាស្ត្រសម្រាប់អនុវត្តអនុសាសន៍ទាំងនេះ។ ជាមួយគ្នានេះដែរ អង្គសិក្ខាសាលាក៏បានផ្តល់ឳកាសជូនស្ថាប័នដៃគូអភិវឌ្ឍន៍នានានៅកម្ពុជា ពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿន និងពង្រឹងការអនុវត្តនូវអនុសាសន៍ទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
Newsលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាក្នុងការប្រមូលទិន្នន័យពោតក្រហម និងដោះស្រាយបញ្ហាប្រឈម
(កណ្តាល)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហាឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាក្នុងការប្រមូលទិន្នន័យពោតក្រហម និងដោះស្រាយបញ្ហាប្រឈម។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម លោកប្រធាន-អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល និងមន្រ្តីជំនាញ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអភិបាលស្រុកលើកដែក លោកអភិបាលរងក្រុងសំពៅពូននិងស្រុកកោះធំ មន្រ្តីកសិកម្មក្រុង-ស្រុកទាំង៣ ព្រមទាំងតំណាងក្រុមហ៊ុន/ម្ចាស់សៃឡូប្រមូលទិញពោតពីខេត្តកណ្តាលជាច្រើនរូប។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីប្រមូលទិន្នន័យពោតរបស់សៃឡូនៅក្នុងខេត្តកណ្តាល និងបើកកិច្ចពិភាក្សាលើបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយលើកសិផលពោតក្រហម។
Newsឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅឆ្នាំ២០៣០ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធាននាយកដ្ឋានពាក់ព័ន្ធដែលជាសមាជិកគណៈកម្មការ
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទទី៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅឆ្នាំ២០៣០ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធាននាយកដ្ឋានពាក់ព័ន្ធដែលជាសមាជិកគណៈកម្មការ។ កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីតាមដាន និងពិនិត្យវឌ្ឍនភាពនៃការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅឆ្នាំ២០៣០ និងពិភាក្សាលើទម្រង់និងខ្លឹមសារនៃឯកសារក្របខណ្ឌគោលនយោបាយពាណិជ្ជកម្ម។ កិច្ចប្រជុំបានពិភាក្សាគ្នាលើសេចក្តីព្រាងសសរស្តម្ភទាំង៦ នៃក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ដោយបានទទួលធាតុចូលសំខាន់ៗ និងមតិយោបល់បន្ថែមពីប្រធានដឹកនាំ និងសមាជិកនៃសសរស្តម្ភនីមួយៗ បន្ទាប់ការធ្វើបទបង្ហាញដោយសង្ខេបលើសេចក្តីព្រាងនៃឯកសារក្របខណ្ឌគោលនយោបាយពាណិជ្ជកម្ម។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅឆ្នាំ២០៣០ បានកំណត់ទិសដៅការងារ និងជំហានបន្ទាប់ ក្នុងគោលដៅជំរុញនិងពន្លឿនឱ្យការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មនេះបញ្ចប់តាមពេលវេលាកំណត់។ - - - (Phnom Penh): On the afternoon of Monday, 04 August 2025, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and Chairman of Cambodia Trade Policy Framework Towards 2030 Formulation Committee, chaired the 3rd Committee meeting with the attendance of Excellency Secretaries of States, Under Secretaries of States, Director Generals and relevant department directors that are committee members. The meeting was organized to monitor and review the progress of the formulation of the Trade Policy Framework towards 2030 and discuss the format and content of the Trade Policy Framework. The meeting discussed the six draft pillars of the Cambodian Trade Policy Framework towards 2030, receiving key inputs and additional comments from the chairpersons and members of each pillar, following a brief presentation on the draft Trade Policy Framework. In conclusion, His Excellency the Permanent Secretary of State and Chairman of Cambodia Trade Policy Framework Towards 2030 Formulation Committee set out the work directions and next steps with the aim of accelerating the preparation and completion of the trade policy framework as scheduled.



