News(ខឹឡូញ, អាល្លឺម៉ង់)៖ នាថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុន Comexposium Group ដែលជាអង្គភាពរៀបចំព្រឹត្តិការណ៍នានានៅលើពិភពលោក និងជាអ្នករៀបចំពិព័រណ៍អន្តរជាតិ SAIL Paris។ កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើការបង្កើនទំនាក់ទំនង និងកិច្ចសហការជាមួយក្រុមហ៊ុន Comexposium Group ដើម្បីត្រៀមរៀបចំពន្លាជាតិកម្ពុជា (Country Pavillion) នៅគ្រោងនឹងរៀបចំនៅក្នុងពិព័រណ៍អន្តរជាតិ SIAL Paris 2026។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់ក្នុងការរកទីតាំងល្អមួយសម្រាប់រៀបចំពន្លាជាតិកម្ពុជា ដើម្បីធានាថាការចូលរួមរបស់កម្ពុជានាពេលខាងមុខ នឹងទទួលបាននូវភាពលេចធ្លោ បង្ហាញអត្តសញ្ញាណជាតិ និងផលិតផលសក្ដានុពលកម្ពុជាដែលមានគុណភាពខ្ពស់ ជូនសាធារណជនបានទស្សនា។ ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា SIAL Paris (Salon International de l'Alimentation គឺជាពិព័រណ៍ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈដ៏ធំបំផុតមួយលើពិភពលោក ហើយធ្វើឡើងជារៀងរាល់ពីរឆ្នាំម្ដង (នៅថ្ងៃទី ១៧ ដល់ ២១ ខែតុលា ឆ្នាំ២០២៦) ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតផ្សាភ្ជាប់ទីផ្សារសកល ដ៏ធំមួយ មានអ្នកចូលរួមតាំងពិព័រណ៍មកពីជាង ២០០ប្រទេស រួមទាំងអ្នកទិញលំដាប់កំពូល និងវិនិយោគិនសំខាន់ៗ ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ សង្កត់ធ្ងន់ថា ការចូលរួមរបស់កម្ពុជាជាមួយនឹងការរៀបចំជាពន្លាជាតិ នឹងក្លាយជាយន្តការផ្សាភ្ជាប់ទីផ្សារ និងតាំងបង្ហាញពីការរួបរួម និងអត្តសញ្ញាណជាតិ នៃវិស័យកសិ-ចំណីអាហារ ដែលជួយបង្កើនភាពជឿជាក់ និងទាក់ទាញចំណាប់អារម្មណ៍អ្នកទិញមកលើផលិតផលសក្ដានុពលដូចជា អង្ករ ម្រេចកំពត ស្ករត្នោត និងផលិតផលកែច្នៃដែលមានគុណភាពខ្ពស់ដទៃទៀតទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអឺរ៉ុប ខណៈពេលដែលពិព័រណ៍នេះក៏ជា មជ្ឈមណ្ឌលនវានុវត្តន៍ សម្រាប់ស្វែងយល់ពីនិន្នាការ បច្ចេកវិទ្យា និងស្តង់ដារគុណភាពខ្ពស់បំផុតដែលចាំបាច់សម្រាប់ការបង្កើនសមត្ថភាពប្រកួតប្រជែងផងដែរ។ សូមជម្រាបជូនថា ក្នុងថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្តជួបពិភាក្សាការងារជាមួយ លោកស្រី Imane Cherifi អ្នកសម្របសម្រួលកម្មវិធី United Kingdom Trade Partnerships (UKTP) នៃអង្គភាព ITC និង លោក ដួង សារ៉ាក់ អ្នកសម្របសម្រួលជាតិរបស់កម្ពុជា សម្រាប់កម្មវិធី UKTP/ITC អំពីការពង្រឹងសហការផ្នែកបច្ចេកទេស និងកសាងសមត្ថភាព ដើម្បីជំរុញការបង្កើនតម្លៃបន្ថែម និងស្តង់ដារផលិតផលនាំចេញរបស់កម្ពុជា ឱ្យអាចប្រកួតប្រជែងបានលើទីផ្សារអន្តរជាតិ ផងដែរ។ --- (Cologne, Germany): On Tuesday, 7 October 2025, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, held a discussion meeting with representatives from the Comexposium Group, one of the world’s leading event organizers and the host of the renowned SIAL Paris International Exhibition. The discussion focused on strengthening collaboration with Comexposium in preparation for Cambodia’s National Pavilion at SIAL Paris 2026. On that occasion, His Excellency Secretary of State highlighted the importance of securing the best possible location for Cambodia’s pavilion to ensure the country’s strong and distinctive presence at this prestigious global trade event—highlighting Cambodia’s national identity and the high quality of its potential export products. His Excellency Secretary of State underlined that SIAL Paris (Salon International de l'Alimentation) is one of the world’s largest food and beverage trade exhibitions, held biennially and scheduled for October 17–21, 2026. The exhibition serves as a vital global platform connecting producers, buyers, and investors from over 200 countries. His Excellency Secretary of State mentioned that Cambodia’s participation through a National Pavilion will play a strategic role in linking its agri-food sector to international markets, showcasing national unity, and promoting trust and interest among international buyers in Cambodia’s potential products such as rice, Kampot pepper, palm sugar, and high-quality processed goods, particularly for the European market. SIAL Paris also acts as a hub of innovation, offering insights into the latest trends, technologies, and high-quality standards necessary for enhancing competitiveness in the global food industry. On the same day, His Excellency Secretary of State also held another discussion meeting with Ms. Imane Cherifi, Programme Coordinator of the United Kingdom Trade Partnerships (UKTP) at the International Trade Centre (ITC), and Mr. Duong Sarak, Cambodia’s National Coordinator for the UKTP/ITC Programme, about strengthening technical cooperation and capacity building to promote the increase in added value and standards of Cambodia's export products to be competitive in the international market.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាតំណាងរាជរដ្ឋាភិបាល ជំនួសឱ្យលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) និងឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ព្រមទាំងតំណាងគណៈកម្មការនានារបស់រដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាឆ្លងសេចក្ដីព្រាងច្បាប់ចំនួន ៥ ដែលក្នុងនោះរួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទីរូបវន្តបុគ្គល។ ៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ ៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់។ ៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។
News(ភ្នំពេញ)៖ នាថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ លោកជំទាវ តឹក រ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំត្រីមាសទី៣ និងឆមាសទី២ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដំណាក់កាលទី២ (AIMS-AF) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោក និងលោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរពាណិជ្ជកម្ម និងមន្រ្តីបង្គោលទាំង ១៨ ខេត្តគោលដៅរបស់គម្រោង។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំក្នុងគោលបំណងដើម្បីពិនិត្យពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ សម្រាប់ការអនុវត្តគម្រោង AIMS ដំណាក់កាលទី២ ឱ្យស្របតាមផែនការសកម្មភាព និងថវិកាក្នុងឆ្នាំ២០២៥។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រន័រវែសប្រចាំកម្ពុជា ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងន័រវែស។