News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ នៅ សណ្ឋាគារ Oakwood Premier Phnom Penh លោកជំទាវ តឹក រ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពនៃការបញ្ជ្រាបយេនឌ័រ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដំណាក់កាលទី២ (AIMS-AF) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោក និងលោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន មន្ទីរពាណិជ្ជកម្ម និងមន្រ្តីបង្គោលទាំង ១៨ ខេត្តគោលដៅរបស់គម្រោង។ កិច្ចប្រជុំក៏មានការចូលរួមពី តំណាងមកពីក្រសួងកិច្ចការនារី នាយក មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ប្រចាំប្រទេសកម្ពុជា និងតំណាងមកពី គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) និង កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំក្នុងគោលបំណង៖ ១.មផ្សព្វផ្សាយពីផែនការសកម្មភាពយេនឌ័រ និងកិច្ចខិតខំប្រឹងប្រែង របស់គម្រោង អេមស៍ ដើម្បីសម្រេចបាននូវគោលដៅក្នុងផែនការសកម្មភាពយេនឌ័ររបស់គម្រោង។ ២. ផ្សារភ្ជាប់គម្រោងទាំងបី ដែលគាំទ្រដោយ IFAD ក្នុងកិច្ចសន្ទនាទាក់ទងនឹងយេនឌ័រ និងចែករំលែកការរៀនសូត្រទៅវិញទៅមក ៣. ធ្វើឱ្យមានភាពស៊ីសង្វាក់គ្នានៅក្នុងទិដ្ឋភាពបច្ចេកទេសយេនឌ័រ ក្នុងចំណោមគម្រោងទាំងបី ដែលគាំទ្រដោយ IFAD ៤. ស្វែងរកមូលដ្ឋានរួម សម្រាប់ភ្ជាប់ទិដ្ឋភាពយេនឌ័រ ជាមួយនឹងការអនុវត្តនៅថ្នាក់ក្រោមជាតិ ៥. ផ្តល់នូវវេទិកា សម្រាប់ជនបង្គោល ក្នុងការចែករំលែកពីក្តីបារម្មណ៍ បញ្ចេញមតិយោបល់ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទីវិញទៅមក ទាក់ទងនឹងការអនុវត្តជាក់ស្តែងលើការងារយេនឌ័រ ដែលពួកគេបានអនុវត្តមកដល់ពេលនេះ ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន គ.ត.ផ.ហ.ក. ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិក សមាជិកា នៃគ.ត.ផ.ហ.ក. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។ ជាមួយគ្នានេះ ដើម្បីបន្តនូវនិរន្តភាពបេសកកម្មជំរុញ និងលើកកម្ពស់គោលនយោបាយនិងដំណើរការតួនាទីភារកិច្ចរបស់ខ្លួន កិច្ចប្រជុំនេះបានពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា និងលំហូរនៃវិធានត្រួតពិនិត្យ និងវាយតម្លៃ និងតារាងបែងចែកថេរវេលា នៃដំណើរការសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា។ ជាលទ្ធផល លោកជំទាវរដ្ឋមន្ត្រី បានឯកភាពលើធាតុចូលរបស់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិក សមាជិកា នៃគ.ត.ផ.ហ.ក. និងបានឱ្យគោលការណ៍ណែនាំដល់លេខាធិការដ្ឋាន និងក្រុមឯកទេសផលិតផលហាឡាលនៃគ.ត.ផ.ហ.ក. បន្តសហការលើការរៀបចំកែសម្រួលខ្លឹមសារមួយចំនួននៃសេចក្តីព្រាងប្រកាសខាងលើ និងរៀបចំផែនការសកម្មភាព សម្រាប់យុទ្ធនាការការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា ដើម្បីត្រៀមដាក់ឆ្លងកិច្ចប្រជុំ គ.ត.ផ.ហ.ក. នាពេលខាងមុខ។
News(អូសាកា, ជប៉ុន)៖ នារសៀលថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន តបតាមការអញ្ជើញ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ និងជាអគ្គស្នងការរងតំណាងកម្ពុជាសម្រាប់ពិព័រណ៍២០២៥ អូសាកា កាន់សៃ ជប៉ុន បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ លោក Abdulkareem Aldueb នាយកជាន់ខ្ពស់ នៃនាយកដ្ឋាន International Participants Country និងលោក KHALID Khayat ជា Country Manager សម្រាប់ប្រទេសកម្ពុជា នៅពន្លាជាតិប្រទេសអារ៉ាប់បីសោអូឌីត។
News(ខេត្តកែប)៖ កសិផល និងផលិតផលខ្មែរ ជាច្រើនមុខដូចជា អង្ករ សាច់មាន់ បន្លែគ្រប់មុខ ជី ស្លឹកគ្រៃ ទឹកត្រីកែប ម្រេច ម្ហូបអាហារសមុទ្រ។ល។ត្រូវបានដាក់លក់នៅផ្សារផលិតផលខ្មែរខេត្តកែប នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧ព្រឹក - ១២ថ្ងៃត្រង់ ចំនួន ០២ទីតាំង ៖ 👉 ទីតាំងទី១ ៖ នៅជិតរង្វង់មូលជ្រូកទឹក (ទល់មុខមន្ទីរទេសចរណ៍ខេត្ត) ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ឬស្វែងរកតាមតំណភ្ជាប់៖ https://maps.app.goo.gl/zWoKkPXox5RbQBkx5?g_st=ipc 👉 ទីតាំងទី២ ៖ នៅឆ្នេរអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ឬស្វែងរកតាមតំណភ្ជាប់៖ https://maps.app.goo.gl/3mzKBhn12Bz1ZmiT8?g_st=atm សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកែប ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕
News(ខេត្តតាកែវ)៖ ផ្សារផលិតផលខ្មែរខេត្តតាកែវ បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តតាកែវ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យចាប់ពីម៉ោង ៦៖៣០ព្រឹក ដល់ម៉ោង១៨៖០០ល្ងាច ដែលមានទីតាំងនៅបរិវេនសួនច្បារមាត់បឹងតាកែវ ទល់មុខមហោស្រពខេត្តតាកែវ។ 👉 ស្វែងរកទីតាំងផ្សារផលិតផលខ្មែរខេត្តតាកែវ៖ https://maps.app.goo.gl/G8E4td1cw2gWxPTZ6?g_st=ipc សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕