News(កំពត)៖ ផ្សារផលិតផលខ្មែរខេត្តកំពត បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែលបានដាំដុះ និងកែឆ្នៃដោយកសិករ និងផលិតករខ្មែរនៅខេត្តកំពត នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៦ព្រឹក ដល់ ១២ថ្ងៃត្រង់ ដែលមានទីតាំងនៅបរិវេណអតីតស្ថានីយប្រេងឥន្ធនៈ តូតាល់ ក្បែរបេនឡាននាគពន្ធ័ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ 👉ស្វែងរកទីតាំងផ្សារផលិតផលខ្មែរខេត្តកំពត https://maps.app.goo.gl/n62mzmM2Hjo1PYpV7?g_st=it សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកំពត ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ។
News(សានតុង, ចិន)៖ នាថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូនៃក្រុមការងារជំរុញការនាំចេញ មកបំពេញទស្សនៈកិច្ចសិក្សា និងពិភាក្សាការងារជាមួយក្រុមហ៊ុន និងរោងចក្រធំៗចំនួន៥ នៅទីក្រុងវួយហ្វាង ខេត្តសានតុង សាធារណរដ្ឋប្រជាមានិតចិន រួមមាន៖ ១-ក្រុមហ៊ុន China Bonded Port Group Co., Ltd, ២-រោងចក្រផលិតម៉ាស៊ីននិងគ្រឿងចក្រ Weichai, ៣-តំបន់អភិវឌ្ឍន៍កសិកម្ម Weifang Comprehensive Agricultural Development Pilot Zone, ៤-ក្រុមហ៊ុនកែច្នៃនិងដឹកជញ្ជូនអាហារបង្កក Zhongkai Smart Cold Chain Logistics Part, និង៥-រោងចក្រចែកចាយបន្លែផ្លែឈើZhongbai Central Kitchen។ ដំណើរទស្សនៈកិច្ចសិក្សាខាងលើធ្វើឡើង ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមអំពីនីតិវិធីនៃការដឹកជញ្ជូនអន្តរជាតិ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែន វិធានការក្នុងការស្តុកទំនិញក្នុងសីតុណ្ហភាពត្រជាក់ ការរៀបចំខ្សែច្រវាក់ផលិតកម្ម ការកែច្នៃផលិតផលកសិកម្ម និងចំណីអាហារជាដើម។ ក្នុងឱកាសនោះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយសមាសភាពថ្នាក់ដឹកនាំសំខាន់ៗរបស់ក្រុមហ៊ុន និងរោងចក្រ ដើម្បីពិភាក្សាអំពីការសិក្សាលទ្ធភាពក្នុងការសហការជាមួយក្រុមហ៊ុន និងរោងចក្រទាំងនោះ ដើម្បីទទួលបានឱកាសបន្ថែមនៃការចូលរួមពិព័រណ៍អន្តរជាតិនានាក្នុងខេត្តសានតុង ព្រមទាំងការបង្កើតទីតាំងដាក់តាំងបង្ហាញផលិតផលកម្ពុជាជាអចិន្ត្រៃយ៍ និងកិច្ចសហការក្នុងការជំរុញការនាំចេញផលិតផលសក្ដានុពលកម្ពុជា ផងដែរ៕
News(បន្ទាយមានជ័យ)៖ ផ្សារផលិតផលខ្មែរខេត្តបន្ទាយមានជ័យ បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តបន្ទាយមានជ័យ នៅរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ព្រឹក -៨ល្ងាច ដែលមានទីតាំងនៅទីតាំងវេទិការខេត្តបន្ទាយមានជ័យ ភូមិទី៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ 👉 ស្វែរកទីតាំងផ្សារផលិតផលខ្មែរខេត្តបន្ទាយមានជ័យ https://maps.app.goo.gl/mLBFd4tbwPidAdz18?g_st=atm សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលរបស់ មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់អោយដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមជួយចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ។
News(ណាននីង, ក្វាងស៊ី, ចិន)៖ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទ “2025 ASEAN -China Advanced Industrial Cooperation and Development Exchange Conference and China-Cross Border Economic Cooperation Development Conference” ក្រោមអធិបតីយភាព ឯកឧត្តម WANG Nai Xue អនុប្រធានសភាប្រឹក្សាយោបល់ប្រជាជនខេត្តគ័ងស៊ី និងលោក SHI Zhong Xun អគ្គលេខាធិការមណ្ឌលចិន-អាស៊ាន ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល សហគ្រិន និងអ្នកស្រាវជ្រាវមកពីប្រទេសចិន និងបណ្តាប្រទេសអាស៊ាននានា។ សន្និសិទនេះ មានគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការច្នៃប្រឌិតរួមគ្នាក្នុងតំបន់ ជំរុញការរួមបញ្ចូលយ៉ាងស៊ីជម្រៅនៃបញ្ញាសិប្បនិមិត្ត និងសេដ្ឋកិច្ចពិត និងបញ្ចូលកម្លាំងជំរុញថ្មីក្នុងការកសាងសហគមន៍ចិន-អាស៊ាន។ នាព្រឹកថ្ងៃបន្ទាប់ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានចូលរួមពិធីបើកពិព័រណ៌ផ្លូវការចិន-អាស៊ានឆ្នាំ២០២៥ និងវេទិកាកំពូលធុរៈកិច្ចនិងវិនិយោគចិន-អាស៊ាន ក្រោមអធិបតីយភាពឯកឧត្តម HAN Zheng អនុប្រធានាធិបតីយចិន ក្រោមប្រធានបទ “បញ្ញាសិប្បនិមិត្ត និងនវានុវត្តន៍ឌីជីថលជួយជំរុញការអភិវឌ្ឍ ការប្រើប្រាស់កាលានុវត្តភាពថ្មីៗនៃតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ៣.០ ដើម្បីកសាងសហគមន៍ចិន-អាស៊ាន ដែលកាន់តែជិតស្និទ្ធ និងមានអនាគតរួម”។ --- (Nanning, Guangxi, China): On the morning of Tuesday, 16 September 2025, Her Excellency SVAY Nakry, Undersecretary of State of the Ministry of Commerce, delivered a keynote speech at the “2025 ASEAN-China Advanced Industrial Cooperation and Development Exchange Conference and the China-Cross Border Economic Cooperation Development Conference”, which was presided over by His Excellency WANG Nai Xue, Vice Chairman of the People’s Consultative Assembly of Guangxi Province, and Mr. SHI Zhong Xun, Secretary General of the China-ASEAN Center,including government officials, entrepreneurs, and researchers from China and ASEAN countries also attended. The conference aimed to deepen regional joint innovation and promote the deep integration of artificial intelligence and the real economy, and inject new impetus into the building of the China-ASEAN community. On the next morning, Her Excellency also participated in the opening ceremony of the 2025 China-ASEAN Expo and the China-ASEAN Business and Investment Summit, which was presided over by His Excellency HAN Zheng, Vice President of the People’s Republic of China, under the theme of "Digital intelligence and innovation empower development – leveraging China-ASEAN Free Trade Area 3.0 new opportunities for an even closer China-ASEAN community with a shared future.”
News(ខេត្តព្រះវិហារ)៖ ផ្សារផលិតផលខ្មែរខេត្តព្រះវិហារ បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករខ្មែរយើង មានដូចជាមាន់ខ្មែរ(មាន់ស្រែ) បន្លែសុវត្ថិភាព អង្ករ ពងមាន់ ពងទា ផ្លែឈើ អាហារកែច្នៃនានា និងផលិតផលប្រើប្រាស់ទូទៅ នៅរៀងរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ចាប់ពីម៉ោង ០៦៖០០ នាទីព្រឹក -៦៖០០ នាទីល្ងាច។ 👉 ស្វែងរកទីតាំងលក់របស់ផ្សារផលិតផលខ្មែរ ខេត្តព្រះវិហារ https://maps.app.goo.gl/nxj5JQAcaTjx5wG76?g_st=atm សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ។