ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsអបអរសាទរ ខួបលើកទី ១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ១៨៦២ - ៨ ឧសភា ២០២៥
អបអរសាទរ ខួបលើកទី ១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ១៨៦២ - ៨ ឧសភា ២០២៥
Newsលោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមកម្មវិធី Heritage Talks: Advocating for Philippine Culinary Heritage on the Global Stage ដែលរៀបចំដោយក្រសួងការបរទេសហ្វីលីពីន នៅដុបលត្រាហ្គនថៅវ័រ ទីក្រុងបាសិក ហ្វីលីពីន
(ម៉ានីល, ហ្វីលីពីន)៖ នាថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមកម្មវិធី Heritage Talks: Advocating for Philippine Culinary Heritage on the Global Stage ដែលរៀបចំដោយក្រសួងការបរទេសហ្វីលីពីន នៅដុបលត្រាហ្គនថៅវ័រ ទីក្រុងបាសិក ហ្វីលីពីន។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយម្ហូបអាហារហ្វីលីពីនដល់អ្នកចូលរួម តាមរយៈការតាំងពិព័រណ៍ម្ហូបអាហារ ដូចជា៖ មុខ ម្ហូបពិសេស ភេសជ្ជៈ និងនំប្រចាំតំបន់របស់ហ្វីលីពីន ជាដើម។ ឆ្លៀតក្នុងឱកាសនេះ លោកស្រីអនុព័ន្ធពាណិជ្ជកម្ម ក៏បានចែករំលែកដល់អ្នកចូលរួមទាំងអស់ អំពីវប្បធម៌ និងម្ហូបអាហាររបស់កម្ពុជា ផងដែរ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្តី ក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងអាហារពេលល្ងាច ទទួលស្វាគមន៍គណៈប្រតិភូកម្មសិទ្ធិបញ្ញាអាស៊ាននិងដៃគូ សមាជិកគណៈកម្មាការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.)
(សៀមរាប)៖ នាល្ងាចថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប លោកជំទាវ ចម និម្មល រដ្ឋមន្តី ក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងអាហារពេលល្ងាច ទទួលស្វាគមន៍គណៈប្រតិភូកម្មសិទ្ធិបញ្ញាអាស៊ាននិងដៃគូ សមាជិកគណៈកម្មាការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.)។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Derek YIP ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Ken-Ichiro Natusme អគ្គនាយករងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក លោក Xaysomphet Norasingh ប្រធានក្រុមការងារអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ឯកឧត្តមអនុប្រធាន និងអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាជិកានៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងសមាជិកលេខាធិការដ្ឋាន និងវិស័យឯកជន ជាច្រើនរូបផងដែរ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» អញ្ជើញជាអធិបតីក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី: ការយល់អំពីចង្វាក់នៃកម្មសិទ្ធិបញ្ញា (IP and music: Feel the beat of IP)
(សៀមរាប)៖ នាព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី: ការយល់អំពីចង្វាក់នៃកម្មសិទ្ធិបញ្ញា (IP and music: Feel the beat of IP) និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃសិល្បៈ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Ken-Ichiro Natsume អគ្គនាយករងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(សៀមរាប)៖ នារសៀលថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Ken-Ichiro Natsume អគ្គនាយករងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។



