ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមរៀបចំ និងតាំងបង្ហាញផលិតផលខ្មែរ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៩ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅសួនឧទ្យានយ៉ូយ៉ូហ្គិ ទីក្រុងតូក្យូ ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម MIYAJI Takuma អនុរដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុន, ឯកឧត្តម IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ឯកឧត្តម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា, ឯកឧត្តម SUSUMU Tai កុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុងសេនដៃ និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ឯកឧត្តម Kunihiko Hirabayashi អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ព្រមទាំងតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ស្ថានតំណាងបរទេសនានានៅជប៉ុន ក្រសួង-ស្ថាប័នជប៉ុនពាក់ព័ន្ធ ក្រុមហ៊ុនឯកជនកម្ពុជានិងជប៉ុន បងប្អូនសហគមន៍ខ្មែរនៅប្រទេសជប៉ុន មិត្តជប៉ុន និងភ្ញៀវអន្តរជាតិ សរុបប្រមាណជាង ១០ម៉ឺននាក់
(តូក្យូ, ជប៉ុន)៖ នាថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមរៀបចំ និងតាំងបង្ហាញផលិតផលខ្មែរ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៩ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅសួនឧទ្យានយ៉ូយ៉ូហ្គិ ទីក្រុងតូក្យូ ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម MIYAJI Takuma អនុរដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុន, ឯកឧត្តម IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ឯកឧត្តម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា, ឯកឧត្តម SUSUMU Tai កុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុងសេនដៃ និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ឯកឧត្តម Kunihiko Hirabayashi អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ព្រមទាំងតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ស្ថានតំណាងបរទេសនានានៅជប៉ុន ក្រសួង-ស្ថាប័នជប៉ុនពាក់ព័ន្ធ ក្រុមហ៊ុនឯកជនកម្ពុជានិងជប៉ុន បងប្អូនសហគមន៍ខ្មែរនៅប្រទេសជប៉ុន មិត្តជប៉ុន និងភ្ញៀវអន្តរជាតិ សរុបប្រមាណជាង ១០ម៉ឺននាក់។
Newsលោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “យុទ្ធសាស្រ្តធ្វើធុរកិច្ចក្នុងយុគសម័យទីផ្សារឌីជីថល” នៅខេត្តបាត់ដំបង
(បាត់ដំបង)៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “យុទ្ធសាស្រ្តធ្វើធុរកិច្ចក្នុងយុគសម័យទីផ្សារឌីជីថល” ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្ម ក្រុមហ៊ុន សហគ្រាស ផលិតករ អាជីវករ សមាគម សហគមន៍ និស្សិតក្នុងខេត្តបាត់ដំបង។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់ក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
Newsឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា “គ.ក.ប.” អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួង ពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីទ្បា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ
(សៀមរាប)៖ នារសៀលថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា “គ.ក.ប.” បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីទ្បា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ ស្តីពីការអនុវត្តគម្រោងការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា តាមរយៈការអនុវត្តគំរូអប់រំថ្នាក់ជាតិគំនិតច្នៃប្រឌិត និងការបង្កើតថ្មីរបស់ប្រទេសកូរ៉េ ចាប់ពីឆ្នាំ២០២៥-២០២៧។
Newsឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា “គ.ក.ប.” បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីទ្បា (MoEYS) និង លោក MOK Sungho អនុប្រធានអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) ក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងស្តីពីការអនុវត្តគម្រោងការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា តាមរយៈការអនុវត្តគំរូអប់រំថ្នាក់ជាតិគំនិតច្នៃប្រឌិត និងការបង្កើតថ្មីរបស់ប្រទេសកូរ៉េ ដែលមានរយៈពេលអនុវត្ត ៣ឆ្នាំ គឺចាប់ពីឆ្នាំ ២០២៥-២០២៧
(សៀមរាប)៖ នារសៀលថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា “គ.ក.ប.” បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីទ្បា (MoEYS) និង លោក MOK Sungho អនុប្រធានអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) ក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងស្តីពីការអនុវត្តគម្រោងការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា តាមរយៈការអនុវត្តគំរូអប់រំថ្នាក់ជាតិគំនិតច្នៃប្រឌិត និងការបង្កើតថ្មីរបស់ប្រទេសកូរ៉េ ដែលមានរយៈពេលអនុវត្ត ៣ឆ្នាំ គឺចាប់ពីឆ្នាំ ២០២៥-២០២៧។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះ អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អនាពេលកន្លងមក ជាពិសេសការផ្តល់វគ្គបណ្តុះបណ្តាល ដើម្បីការកសាងសមត្ថភាពមន្ត្រីក្នុងផ្នែកកម្មសិទ្ធិបញ្ញា។



