News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសហប្រធានក្រុមការងារ «ឆ» តំណាងរាជរដ្ឋាភិបាល រួមជាមួយ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ «ឆ» តំណាងវិស័យឯកជន បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្តប្រចាំឆមាសទី២ ឆ្នាំ២០២៥ ដែលមានវត្តមានអញ្ជើញចូលរួមពីសមាជិក-សមាជិកាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនជាច្រើនរូប។ កិច្ចប្រជុំនេះផងដែរត្រូវបានធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមដែលបានលើកឡើងដោយវិស័យឯកជន ក្នុងន័យជំរុញ និងសម្រួលការធ្វើពាណិជ្ជកម្ម។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនចំពោះ លោកជំទាវ អ៊ុក ស៊ុនរ៉ានី ព្រមទាំងក្រុមគ្រួសារ ចំពោះការពលីជីវិតរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក
News(ភ្នំពេញ)៖ នាសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំក្រុមការងារចម្រុះអាស៊ាន-សហភាពអឺរ៉ុប ស្តីពីពាណិជ្ជកម្ម និងវិនិយោគ តាមប្រព័ន្ធវីដេអូ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អេង សុធីវ័ន្ត អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់អគ្គនាយកដ្ឋាន ដែលមានវត្តមានចូលរួមពី លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ និងមន្រ្តីទាំងអស់នៃអគ្គនាយកដ្ឋាន។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការចម្រុះអនុវត្តកិច្ចព្រមព្រៀងសេរីកម្ពុជា-ចិន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិគ្រោះយោបល់ ពិនិត្យ និងរៀបចំសេចក្ដីព្រាងរបៀបវារៈសម្រាប់កិច្ចប្រជុំគណៈកម្មការចម្រុះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនលើកទី២ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តសៀមរាប នាពេលខាងមុខ។ ក្នុងឱកាសនោះ ក៏មានការចូលរួមផ្តល់មតិយោបល់យ៉ាងផុសផុលពីក្រសួង-ស្ថាប័នពាក់ព័ន្ធបាន ដើម្បីរៀបចំសេចក្តីព្រាងរបៀបវារៈប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ផងដែរ។