Newsសារលិខិតរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
Newsសារលិខិតរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
Newsសារលិខិតរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យណានជីង (Nanjing University) និងក្រុមហ៊ុន Shanghai Linshu Culture Technology Co., Ltd ដែលដឹកនាំដោយលោក លូ អានដុង (LU Andong) ប្រធានគណៈប្រតិភូ និងសហការី ដើម្បីពិភាក្សាការងារកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញានិងការប្រមូលទិន្នន័យបេតិកភណ្ឌវប្បធម៌អរិយធម៌ក្នុងការអភិរក្សឌីជីថលអង្គរ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ដែលមានការអញ្ជើញចូលរួមពីលោកជំទាវរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម តំណាងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម មន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញា។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមរបស់សាកលវិទ្យាល័យ និងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងវិស័យអភិរក្សឌីជីថល និងការច្នៃប្រឌិតក្នុងការផ្សព្វផ្សាយកេរ្តិ៍ដំណែលវប្បធម៌ ដែលការចូលរួមក្នុងវិស័យនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងបរិបទសេដ្ឋកិច្ចឌីជីថល និងការការពារទ្រព្យសម្បត្តិបញ្ញាក្នុងសម័យឌីជីថលបច្ចុប្បន្ន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជា តែងតែគាំទ្រយ៉ាងពេញទំហឹងចំពោះការចូលរួមរបស់វិស័យឯកជនជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខនេះ ដែលអាចនាំមកនូវចំណេះដឹងថ្មីៗ ការផ្ទេរបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការពារតម្លៃវប្បធម៌ជាតិ។ ការចូលរួមរបស់ក្រុមហ៊ុន Shanghai Linshu Culture Technology Co., Ltd. ក្នុងការសហការជាមួយភាគីកម្ពុជា គឺអាចរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពបច្ចេកទេស ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យឌីជីថលសម្រាប់បេតិកភណ្ឌវប្បធម៌និងអរិយធម៌ ជាពិសេសការធានាបាននូវសុវត្ថិភាពទិន្នន័យ និងការគោរពតាមបទប្បញ្ញត្តិច្បាប់ជាតិ និងអន្តរជាតិពាក់ព័ន្ធ។ ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការលើកទឹកចិត្តឱ្យមានការពិភាក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធលើការងារបច្ចេកទេស និងផ្នែកច្បាប់ពាក់ព័ន្ធបន្ថែមទៀត ដើម្បីធានាឱ្យបានថា កិច្ចសហប្រតិបត្តិការនេះអាចអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានចីរភាព៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្ដុះបណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្ដុះបណ្ដាល (NTB) ដោយមានការចូលរួមពីអនុប្រធាននិងសមាជិក គណៈកម្មាធិការជាតិបណ្តុះបណ្តាល តំណាងវិស័យជន និងដៃគូអភិវឌ្ឍន៍ ជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើការពង្រឹងគុណភាព និងប្រសិទ្ធភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តរីកចម្រើនសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន និងអនាគត។ ក្នុងនោះ មានប្រធានបទសំខាន់ៗចំនួន ៣ ត្រូវបានលើកយកមកពិភាក្សា រួមមាន៖ ទស្សនវិស័យមុខរបរ និងការងារ, គន្លងអប់រំថ្មីនៅកម្ពុជា និងការអនុវត្តការវាយតម្លៃការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) និងក្រុមប្រឹក្សាជំនាញតាមវិស័យ (SSC)។