Newsសេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ នៅស្តង់យុទ្ធនាការផលិតផលជាតិ #MadeInCambodia បរិវេណស្ពាននាគ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទស្សនា “សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត” អមព្រឹត្តិការណ៍នគរសង្ក្រាន្ត និងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម សិប្បករ-ផលិតករក្នុងស្រុក និងប្រជាពលរដ្ឋជាច្រើនរូប។ សូមជម្រាបជូនផងដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រៀបចំកម្មវិធី “សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ដ” គឺដើម្បីចូលរួមបង្ហាញពីអត្ថន័យ និងនាំមកជូននូវផ្ទាំងទស្សនីយភាពថ្មីៗ ដែលជាការរួមបញ្ចូលគ្នានូវសិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ល្បែងប្រជាប្រិយ, ចូលរួមជំរុញចរន្តសេដ្ឋកិច្ចជាតិ, និងមានស្តង់ពិព័រណ៍ផលិតផល សេវាកម្ម និងម្ហូបអាហារ ជាច្រើនផងដែរ។ បន្ថែមលើនេះ ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំ ស្តង់យុទ្ធនាការផលិតផលជាតិ #MadeInCambodia ដើម្បីដាក់តាំងបង្ហាញនូវផលិតផលផលិតនៅកម្ពុជា និងផលិតផលស្ត្រី #MadeByHer ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង ការទទួលស្គាល់ម៉ាក និងការបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលជាតិ និងផលិតផលផលិតដោយស្ត្រី សំដៅបង្កើនការជ្រៀតចូលទីផ្សារ និងជំរុញការប្រើប្រាស់ផលិតផលជាតិ ឈានទៅការពង្រីកឱកាសក្នុងការនាំចេញទៅកាន់ទីផ្សារតំបន់ និងសកលលោក។ គួរបញ្ជាក់ផងដែរថា កម្មវិធី “សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត” គឺជាកម្មវិធីអមព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារស្ពាននាគវត្តភ្នំ។ អាស្រ័យហេតុនេះ ក្រសួងពាណិជ្ជកម្ម សូមគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមព្រឹត្តិការណ៍នគរសង្ក្រាន្តនេះ ឱ្យបានច្រើនកុះករ។ #យុទ្ធនាការផលិតផលជាតិ #យុទ្ធនាការផលិតផលស្ត្រី #MOC2026 #MadeInCambodia #MadeByHer
Newsសារលិខិតជូនពររបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ ទីប្រឹក្សា និងមន្រ្តីរាជការ នៃក្រសួងពាណិជ្ជកម្ម ក្នុងឱកាសដ៏វិសេសវិសាលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
News(Xi’an, China): On the morning of Wednesday, 8 April 2026, in Xi’an City, People’s Republic of China, Her Excellency KHA Leng, Secretary of State of the Ministry of Commerce, presided over the “2026 Xi’an Economic, Trade and Investment Forum”, which was participated by Mr. HENG Poeu, Consul General of the Kingdom of Cambodia in Xi’an, People’s Republic of China, as well as representatives from the Republic of Türkiye and the Republic of Cyprus, alongside more than 150 distinguished guests. The forum was jointly organized by Cambodia Confederation of Investors Association (CCIA) in collaboration with Chinese partners, with the objective of strengthening friendship, enhancing connectivity, and promoting the economic potential of each participating country, thereby creating new opportunities for business and investment cooperation among the parties.
Newsសារលិខិតរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គោរពជូនពរ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា