News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម បានរៀបចំវេទិកា ស្ដីពី «ស្រ្តីក្នុងវិស័យពាណិជ្ជកម្ម» ដែលជាវេទិកាអមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងជំរុញលើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងវិស័យពាណិជ្ជកម្ម តាមរយៈកិច្ចពិភាក្សា ការចែករំលែកបទពិសោធន៍ និងបទបង្ហាញពីវាគ្មិនជាស្ត្រីមកពីវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុ។ សូមជម្រាបជូនថា វេទិកានេះ គឺជាវេទិកាអមក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥ និងមានការអញ្ជើញចូលរួមពីវាគ្មិនដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ និងកម្មវិធីជជែកពិភាក្សាលើប្រធានបទ «លើកកម្ពស់សក្តានុពលស្ត្រីក្នុងវិស័យពាណិជ្ជកម្ម៖ គោលនយោបាយ, ភាពជាដៃគូ, និងដំណើរឆ្ពោះទៅមុខ»៕
News(Phnom Penh): On the morning of Friday, 5 December 2025, at the Ministry of Commerce, His Excellency MAK Pichrith, Secretary of State of the Ministry of Commerce and Permanent Vice-Chair of the National Commission for Consumer Protection (NCCP), presided over the plenary meeting of the NCCP to discuss the initiative on setting the date of National Consumer Rights Day and matters related to tobacco products, as well as reviewing the report on its achievements in 2025 and its direction for further implementation. The meeting was attended by His Excellency Vice Chair, Excellencies who are Members of the NCCP, and the NCCP Secretariat.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោង “កាត់ដេរនៃក្តីសង្ឃឹម” របស់សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមពីលោកជំទាវ ម៉ាន ចិន្ដា អនុប្រធានអចិន្ត្រៃយ៍សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា លោកជំទាវ ឯកឧត្ដម សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន លោក Harun Erciyas ប្រធានអង្គការ Hasene ប្រចាំនៅអូទ្រីស និងជាតំណាងអង្គការ Hasene International E.V ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សិស្ស និស្សិត និងប្រជាពលរដ្ឋ ជាច្រើនរូប។ សូមបញ្ជាក់ផងដែរថា ក្នុងពិធីសម្ពោធគម្រោងកាត់ដេរនៃក្ដីសង្ឃឹម ដែលមានរយៈពេល ១២ខែនេះ បានផ្តោតលើការផ្ដល់ជំនាញកាត់ដេរដល់ស្រ្តីខ្មែរឥស្លាមដែលរស់នៅតំបន់ខាងលើ ដើម្បីពង្រឹងសក្តានុពល កម្លាំងចិត្ត និងឱកាសចាប់យកជំនាញកាត់ដេរក្នុងជីវភាពបាននាថ្ងៃខាងមុខ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល «គ.ត.ផ.ហ.ក.» បានថា នាពេលឆាប់ៗខាងមុខនេះ គ.ត.ផ.ហ.ក. នឹងដាក់ចេញនូវយុទ្ធនាការ នៃការធ្វើអនុលោមភាពនៃការប្រើប្រាស់ស្លាកសញ្ញាហាឡាល និងលើកម្ពស់ការចុះបញ្ជីវិញ្ញាបនបត្រហាឡាលកម្ពុជា នៅតាមសហគមន៍មុស្លីម ដើម្បីពង្រឹងទំនុកចិត្ត និងលើកកម្ពស់ផលិតផលហាឡាលកម្ពុជា នៅក្នុងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម និង RCEP ជាដើម។
Newsចូលរួមទស្សនាការប្រគំតន្ត្រី និងទស្សនីយភាពនៃការសម្ដែងរបាំប្រពៃណី រួមជាមួយការតាំងបង្ហាញផលិតផល-សេវាកម្មក្នុងស្រុក និងទំនិញនាំចេញ-នាំចូល ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥ ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក” ដែលរៀបចំឡើងនៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កុំភ្លេចណា នៅសល់តែ ២ថ្ងៃទៀតតែប៉ុណ្ណោះ! ចូលរួមដោយសេរី! - ទីតាំង៖ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ - ផែនទី៖ https://maps.app.goo.gl/iMRK5cKtEoU8kj5e8 - កាលបរិច្ឆេទ៖ ៤-៧ ធ្នូ ២០២៥ - វេលាម៉ោង៖ ៩:០០នាទីព្រឹក ដល់ ៩:០០នាទីយប់ #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ #CambodiaTradeExpo #CambodiaTradeExpo2025 #CTexpo #CTE-2025
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សូមក្រាបថ្វាយព្រះពរ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងវរោកាសដ៏ឧត្តុង្គឧត្តម ដែលព្រះអង្គបានយាងចូលជាសមាជិកសមាគត (member associé) នៃបណ្ឌិតសភាវិទ្យាសាស្រ្តឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង