News(ប៉េកាំង, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោក គង់ ពុទ្ធារ៉ា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមកម្មវិធី The 25th China international Fair for Investment and Trade ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មចិន និងការិយាល័យកិច្ចការបរទេសខេត្តហ្វូជៀន។ កម្មវិធីនេះ ធ្វើឡើងដោយផ្តោតលើមូលបទរួមចំនួន ៣ រួមមាន៖ "ធ្វើវិនិយោគនៅចិន" "ការវិនិយោគដោយប្រជាជនចិន" និង "ការវិនិយោគអន្តរជាតិ" ព្រមទាំងមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្មចិន រដ្ឋាភិបាលប្រជាជនក្រុង Xiamen អគ្គរាជទូតអង់គ្លេសប្រចាំទីក្រុងប៉េកាំង និងស្ថាប័នពាក់ព័ន្ធ ផងដែរ។
News(អ៊ីស្តង់ប៊ុល, តួកគីយ៉េ)៖ នាថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមនិងរៀបចំស្តង់ពិព័រណ៍តាំងបង្ហាញផលិតផលខ្មែរ រួមមាន៖ អង្ករ ម្រេច គ្រាប់ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងខិតប័ណ្ណព័ត៌មានអំពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា នៅក្នុងកម្មវិធីពិព័រណ៍ទេសចរណ៍ Colors of the World ដែលត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៨-២០ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍និងសីល្បៈ Dr. Mimar Kadir Topbas នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ។
News(កាណាហ្កាវ៉ា, ជប៉ុន)៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន ដើម្បីធ្វើបច្ចុប្បន្នភាព និងពិនិត្យមើលសកម្មភាពរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើ សំដៅបន្តប្រតិបត្តិការសម្រាប់រយៈពេល ៣ឆ្នាំខាងមុខទៀត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថានអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
Newsសារលិខិតជូនពររបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ ទីប្រឹក្សា និងមន្រ្តីរាជការ នៃក្រសួងពាណិជ្ជកម្ម ក្នុងឱកាសដ៏វិសេសវិសាលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨