News(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាល្ងាចថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ លោក រ៉េម ញ៉ាញ់ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី បានពិសារអាហារការងារជាមួយក្រុមហ៊ុន PT.SINAR HARAPAN BERSATU (SHB) នៅ Toscana Restaurant ដើម្បីពិភាក្សាអំពីការជំរុញការគាំទ្រកិច្ចសហប្របត្តិការរវាងប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសនាំចេញទំនិញជាប្រភេទម្ហូបអាហារ និងផ្លែសាឡាក់ស្រស់ពីសាធារណរដ្ឋឥណ្ឌូណេស៊ី ទៅកាន់ទីផ្សារកម្ពុជា។ ក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានស្វាគមន៍ និងលើកទឹកចិត្តក្រុមហ៊ុន SHB ចំពោះគោលបំណងមកធ្វើធុរកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងបានលើកឡើងអំពីដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលមានសក្តានុពលរបស់កម្ពុជា រួមមាន៖ គ្រាប់ស្វាយចន្ទី ដំឡូងមី ស្វាយកែវរមៀត និងអង្ករកម្ពុជាជាដើម ដើម្បីឱ្យក្រុមហ៊ុន SHB ពិនិត្យលទ្ធភាពនាំចូលមកកាន់ទីផ្សារឥណ្ឌូណេស៊ី ដែរ។ --- (Jakarta, Indonesia): On the evening of Tuesday, 22 April 2025, Mr. REM Nhanh, Commercial Attaché at the Cambodian Embassy in Indonesia, had a working dinner with PT. SINAR HARAPAN BERSATU (SHB) at Toscana Restaurant to discuss support and cooperation between the countries in exploring opportunities to export Indonesian food commodities and salak fruit from Indonesia to Cambodia. On that occasion, Mr. Commercial Attaché welcomed and encouraged SHB to do business in Cambodia and highlighted potential Cambodian agricultural and agro-industrial crops, such as cashew nuts, cassava, mangoes, and rice, to attract SHB’s interest in importing them to Indonesia.
News(ប៉េណាំង, ម៉ាឡេស៊ី) ៖ នាថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋប៉េណាំង ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២/៥៦ (SEOM2/56)។
Newsសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៣ ៧០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛) - ប្រេងម៉ាស៊ូត = ៣ ៥០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛)
News(អូសាកា, ជប៉ុន)៖ រូបភាពសង្ខេបពីការចូលទស្សនាពន្លាជាតិកម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥។ នៅថ្ងៃទី១នេះ ពន្លាជាតិកម្ពុជាទទួលភ្ញៀវចូលទស្សនាចំនួនជិត ១ម៉ឺននាក់។ សូមជម្រាបជូនផងដែរថា ពន្លាជាតិកម្ពុជា ស្ថិតនៅទីតាំង BS3 តំបន់ Saving Life, កោះ Yomeshima, អូសាកា, ប្រទេសជប៉ុន។ (Osaka, Japan): Highlight photos from Cambodia Pavilion at the EXPO2025 Osaka, Kansai, Japan on 13 April 2025. During the first day, Cambodia Pavilion received nearly 10,000 visitors. The Cambodia Pavilion located at BS3, Saving Life Zone, Expo Site, Yomeshima Island, Osaka, Japan.