News(ណាននីង, ចិន)៖ នារសៀលថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ជី សុថារិទ្ធ ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ និងសហការី បានចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ស្តីពីពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅក្រោមសហអធិបតីភាព លោក LI An អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន លោកស្រី Corazon Dichosa ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាវិនិយោគប្រទេសហ្វីលីពីន និងមានការចូលរួមពី ឯកឧត្តម Wang Jicai អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន សហអគ្គលេខាធិការរង និងមន្ត្រីសម្របសម្រួលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងតំណាងស្ថានកុងស៊ុល និងទីប្រឹក្សាពាណិជ្ជកម្មនៃបេសកកម្មការទូតអាស៊ានប្រចាំប្រទេសចិន លេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ ១. ពិនិត្យឡើងវិញអំពីលទ្ធផលនៃការរៀបចំ និងការចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣; ២. ពិភាក្សាអំពីផែនការសកម្មភាព និងការជ្រើសរើសប្រទេសកិត្តិយស សម្រាប់ពិព័រណ៍ចិន-អាស៊ាន លើកទី២៤; និង ៣. ប្រគល់ពានរង្វាន់ដល់បណ្តាប្រទេសជាសហអ្នករៀបចំអាស៊ាន សម្រាប់ការរួមចំណែកក្នុងការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២៣។ ជាលទ្ធផល កិច្ចប្រជុំបានឯកភាព និងសម្រេចលើលទ្ធផលសំខាន់ៗមួយចំនួន រួមមាន៖ (១) ពិព័រណ៍ចិន-អាស៊ាន លើកទី២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៧ នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជួងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដោយនឹងបន្តជំរុញការចូលរួមកាន់តែច្រើនពីឧស្សាហកម្មកំពុងរីកចម្រើន និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ (២) ជ្រើសរើសប្រទេសសិង្ហបុរីជាប្រទេសកិត្តិយស សម្រាប់ពិព័រណ៍ចិន-អាស៊ាន លើកទី២៤ តាមយន្តការជ្រើសរើសតាមលំដាប់អក្សរ។ (៣) សម្រាប់ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ កម្ពុជាទទួលបានពានរង្វាន់ចំនួន ២ រួមមាន៖ ១) Special Contributor for Trade/Investment Promotion និង ២) Special Contributor for AI Cooperation។ ជារួម អង្គប្រជុំបានឯកភាពលើតួនាទីដ៏សំខាន់របស់ពិព័រណ៍ចិន-អាស៊ាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងចិន ព្រមទាំងឯកភាពជំរុញការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA 3.0) និងការចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២៤៕
News(Geneva, Switzerland) — On Wednesday, 16 September 2026, Cambodia hosted a working session entitled “Driving Digital Transformation and LDC Graduation” at the WTO Public Forum 2026, held under the theme “Powering the Future” from 15 to 17 September 2026 at WTO headquarters. Moderated by Mr. KONG Sokheng, Director of the Department of WTO Affairs and International Organizations at Cambodia’s Ministry of Commerce, the session featured His Excellency SUON Prasith, Ambassador and Permanent Representative of Cambodia to the WTO and other international organizations in Geneva; Ms. Johanna HILL, Deputy Director-General of the WTO; His Excellency Kumar IYER, Ambassador and Permanent Representative of the United Kingdom to the WTO, the United Nations and other international organizations in Geneva; and Ms. Alice TIPPING, Director of Trade and Sustainable Development at the International Institute for Sustainable Development (IISD). The discussion focused on how digital trade and trade in services can support LDCs in diversifying exports, strengthening competitiveness and building economic resilience during and after graduation. Drawing on Cambodia’s experience, speakers highlighted opportunities that digital trade offers to micro, small and medium-sized enterprises (MSMEs), women entrepreneurs and young entrepreneurs. The session also highlighted key challenges, including infrastructure gaps, skills shortages, legal and regulatory barriers, and the gradual erosion of trade preference schemes following LDC graduation. It also underscored the important role of WTO initiatives, Aid for Trade and development cooperation in supporting LDCs preparing to graduate by strengthening digital readiness, undertaking services-related reforms, building an inclusive digital economy and maintaining active engagement in the multilateral trading system.
News(ម៉ានីល, ហ្វីលីពីន)៖ នារសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាសិប លើកទី៥ នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៨។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងអាសិប ពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ការត្រួតពិនិត្យទូទៅឡើងវិញនៃកិច្ចព្រមព្រៀង ព្រមទាំងអនុម័តលើការបង្កើតក្រុមការងារស្តីពីការចូលជាសមាជិកនៃកិច្ចព្រមព្រៀង ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រីកទីផ្សារបន្ថែមទៀត។
News(ម៉ានីល, ហ្វីលីពីន)៖ នារសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូក៣ លើកទី២៩។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូក៣ ឆ្នាំ២០២៥-២០២៦ ការងារក្រោមមជ្ឈមណ្ឌលអាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ ព្រមទាំងជួបពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ីបូព៌ាផងដែរ។ កិច្ចប្រជុំក៏បានអនុម័តផែនការការងារ ឆ្នាំ២០២៧-២០២៨ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូក៣បន្ថែមទៀត។
News(ម៉ានីល, ហ្វីលីពីន)៖ នារសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងអាហារការងារថ្ងៃត្រង់រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៤។ ជំនួបអាហារការងារថ្ងៃត្រង់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចតំបន់ និងសកល បញ្ហាប្រឈម និងការពង្រឹងភាពធន់តាមរយៈកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងបណ្តាប្រទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើវិស័យដែលមានសក្តានុពលនានា ជាពិសេសសន្តិសុខថាមពល សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍឧស្សាហកម្ម។