News(រីយ៉ាដ, អារ៉ាប៊ីសាអូឌីត)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត ម៉ាជីត ប៊ីន អាប់ឌុលឡា អាល់កាសាប៊ី (Majid bin Abdullah Al-Kassabi) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអាជ្ញាធរទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីត ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹង និងជំរុញការធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ព្រមទាំងដើម្បីសម្រួល និងស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
News(រីយ៉ាដ, អារ៉ាប៊ីសាអូឌីត)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ម៉ាជីត ប៊ីន អាប់ឌុលឡា អាល់កាសាប៊ី (Majid bin Abdullah Al-Kassabi) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអាជ្ញាធរទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានពិភាក្សាអំពីការរឹតចំណង និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងធុរកិច្ច ព្រមទាំងការអនុវត្តឱ្យបានប្រសិទ្ធភាពខ្ពស់នូវការអនុវត្តអនុស្សរណៈនៃការយោគយល់ ស្តីពី ការជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីត ដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចនេះ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម (២០២៤-២០២៨) ដែលមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក-លោកស្រីអគ្គនាយករង តំណាងពីនាយកដ្ឋានចំណុះក្រសួងពាណិជ្ជកម្ម និងតំណាងពីបណ្តាមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង២៥ ជាច្រើនរូប។
News(រាជធានីរីយ៉ាដ, ប្រទេសអារ៉ាប៊ីសាអូឌីត) ៖ នាព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Bader Alrebdi អនុប្រធាននៃលេខាធិការដ្ឋានគណៈកម្មាធិការនាំចេញ នៃអាជ្ញាធរទទួលបន្ទុកការអភិវឌ្ឍការនាំចេញរបស់អារ៉ាប៊ីសាអូឌីត ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។