News(ហ្សឺណែវ, ស្វ៊ីស)៖ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំថ្ងៃទី២ នៃការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR) នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយនឹងសមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង (Hong Kong Electrical Appliance Industries Association) ដែលដឹកនាំដោយ លោក THOMAS Ting ប្រធានសមាគម និងមានការអញ្ជើញចូលរួមពីសមាជិកមកពីទីក្រុងហុងកុង ចំនួន ២៣រូប។
News(ហៃណាន, ចិន) ៖ នាថ្ងៃព្រហស្បត៍ទី២៧ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទអន្តរជាតិអាស៊ី BOAO ឆ្នាំ២០២៥ ក្រោមប្រធានបទ "អាស៊ីក្នុងបរិបទពិភពលោកផ្លាស់ប្តូរ៖ ដំណើរឆ្ពោះទៅអនាគតចែករំលែក"។
Newsសារលិខិតរំលែកមរណទុក្ខរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន
News(គូឡាឡាំពួរ, ម៉ាឡេស៊ី)៖ នារសៀលថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានចូលរួមអម ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក្នុងកម្មវិធី Cambodia-Malaysia Business & Investment Pitch Matchmaking នៅអគារ TDOC Clinic, Equatorial Plaza នៃទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។