News(ហ្សឺណែវ, ស្វ៊ីស)៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្ម (TPR) លើកទី៣របស់កម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦ និង២៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យអំពីការអនុវត្តគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជាចាប់ពីកិច្ចប្រជុំ TPR លើកទី២ ក្នុងឆ្នាំ២០១៧។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធគម្រោង និងសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការសម្រួលការផ្ទេរបច្ចេកវិទ្យាសមស្របក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ការអភិវឌ្ឍសហគមន៍តាមរយៈសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវ” ដោយមានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សាកលវិទ្យាល័យភូមិន្ទកសិកម្ម តំណាងសាកលវិទ្យាល័យនានា តំណាងអង្គការ WIPO តំណាងដៃគូអភិវឌ្ឍន៍ និងមន្ត្រីរាជការនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា ជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួប លោក Julian Clarke ជំនាញការជាន់ខ្ពស់ប្រចាំតំបន់ និងក្រុមការងារ ដើម្បីពិភាក្សាអំពីការគាំទ្រ ឬជំនួយបច្ចេកទេស លើប្រធានបទពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ ដែលជាផ្នែកមួយនៃគម្រោងប្រចាំតំបន់របស់ ADB ដើម្បីលើកកម្ពស់ការប្រកួតប្រជែងពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគរបស់កម្ពុជា ខណៈពេលកម្ពុជាកំពុងស្ថិតនៅលើផ្លូវនៃការត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។
News(ថៃ)៖ នាថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចនៅក្រុមហ៊ុន ស៊ី.ភី. ព្រះរាជាណាចក្រថៃ ដោយមានការអញ្ជើញចូលរួមពី លោក ជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ និងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ព្រមទាំងតំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
News(ហ្សឺណែវ, ស្វីស)៖ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (Enhanced Integrated Framework) ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្មជាមួយនឹងកម្មវិធី EIF។ កិច្ចប្រជុំក៏បានពិភាក្សាអំពីវឌ្ឍនភាពនិងផលប៉ះពាល់របស់គម្រោងផ្សេងៗដែលទទួលបានការគាំទ្រពី EIF ក៏ដូចជាកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងស្ថាប័នទាំងពីរ។