ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអគ្គស្នងការរងសម្រាប់តំណាងកម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ អូសាកា កាន់សៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំ “The International Participants Meeting 2025 (IPM 2025)” ដែលកំពុងប្រព្រឹត្តទៅពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងហ៊ីមេជី និងទីក្រុងអូសាកា ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម TOKURA Masakazu ប្រធានសមាគមជប៉ុនសម្រាប់ពិព័រណ៍ពិភពលោកឆ្នាំ ២០២៥
(ហ៊ីមេជី, ជប៉ុន)៖ នាថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអគ្គស្នងការរងសម្រាប់តំណាងកម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ អូសាកា កាន់សៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំ “The International Participants Meeting 2025 (IPM 2025)” ដែលកំពុងប្រព្រឹត្តទៅពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងហ៊ីមេជី និងទីក្រុងអូសាកា ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម TOKURA Masakazu ប្រធានសមាគមជប៉ុនសម្រាប់ពិព័រណ៍ពិភពលោកឆ្នាំ ២០២៥។
Newsលោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយ លោក Geesan Suh អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្មថ្មី និងសហការីរបស់ក្រុមហ៊ុន POSCO International ដែលជាក្រុមហ៊ុនឈានមុខគេរបស់ប្រទេសកូរ៉េ មានឯកទេសខាងផ្នែកពាណិជ្ជកម្មអន្តរជាតិ ថាមពល ដែកថែប ខ្សែច្រវាក់តម្លៃកសិផលនិងទំនិញ ដើម្បីពិភាក្សាអំពីឱកាសបង្កើតធុរកិច្ចថ្មីៗនៅក្នុងប្រទេសកម្ពុជា និងសិក្សាស្វែងយល់អំពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងវិស័យកសិកម្ម ដូចជា៖ អង្ករ ស្វាយចន្ទី ម្រេច ពីប្រទេសកម្ពុជា
(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយ លោក Geesan Suh អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្មថ្មី និងសហការីរបស់ក្រុមហ៊ុន POSCO International ដែលជាក្រុមហ៊ុនឈានមុខគេរបស់ប្រទេសកូរ៉េ មានឯកទេសខាងផ្នែកពាណិជ្ជកម្មអន្តរជាតិ ថាមពល ដែកថែប ខ្សែច្រវាក់តម្លៃកសិផលនិងទំនិញ ដើម្បីពិភាក្សាអំពីឱកាសបង្កើតធុរកិច្ចថ្មីៗនៅក្នុងប្រទេសកម្ពុជា និងសិក្សាស្វែងយល់អំពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងវិស័យកសិកម្ម ដូចជា៖ អង្ករ ស្វាយចន្ទី ម្រេច ពីប្រទេសកម្ពុជា។
Newsលោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមអមទីប្រឹក្សាស្ថានឯកអគ្គរាជទូតកម្ពុជា ជួបពិភាក្សាការងារជាមួយ លោកស្រី Wassila Ouldchikh នាយកគ្រប់គ្រងផ្នែកលក់និងគម្រោងអន្តរជាតិ របស់ក្រុមហ៊ុន Discover Events និងសហការី ដើម្បីពិភាក្សាអំពីគម្រោងក្នុងការអញ្ជើញក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសកម្ពុជាចូលរួមក្នុងកិច្ចប្រជុំកំពូលហាឡាលពិភពលោក លើកទី១១ និងកិច្ចសហការក្នុងការផ្សព្វផ្សាយព័ត៌មានជូនដល់ក្រុមហ៊ុន-សហគ្រាសកម្ពុជា
(អង់ការ៉ា, តួកគីយ៉េ)៖ នារសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមអមទីប្រឹក្សាស្ថានឯកអគ្គរាជទូតកម្ពុជា ជួបពិភាក្សាការងារជាមួយ លោកស្រី Wassila Ouldchikh នាយកគ្រប់គ្រងផ្នែកលក់និងគម្រោងអន្តរជាតិ របស់ក្រុមហ៊ុន Discover Events និងសហការី ដើម្បីពិភាក្សាអំពីគម្រោងក្នុងការអញ្ជើញក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសកម្ពុជាចូលរួមក្នុងកិច្ចប្រជុំកំពូលហាឡាលពិភពលោក លើកទី១១ និងកិច្ចសហការក្នុងការផ្សព្វផ្សាយព័ត៌មានជូនដល់ក្រុមហ៊ុន-សហគ្រាសកម្ពុជា ឱ្យអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍ហាឡាលឆ្នាំ២០២៥ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៦-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ។
Newsឯកឧត្តម បួន សារៈមុនី និងឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារបច្ចេកទេសរបស់នាយកដ្ឋានហាឡាល ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលសំខាន់ៗលើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ត ក្នុងគោលបំណងធានាឱ្យលិខិតបទដ្ឋានគតិយុត្តទាំងនោះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសមស្របតាមច្បាប់ជាធរមាន
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី និងឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារបច្ចេកទេសរបស់នាយកដ្ឋានហាឡាល ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលសំខាន់ៗលើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ត ក្នុងគោលបំណងធានាឱ្យលិខិតបទដ្ឋានគតិយុត្តទាំងនោះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសមស្របតាមច្បាប់ជាធរមាន។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក និងមន្ត្រីពាក់ព័ន្ធរបស់នាយកដ្ឋាន
(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក និងមន្ត្រីពាក់ព័ន្ធរបស់នាយកដ្ឋាន។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីរាយការណ៍ជូន លោកជំទាវរដ្ឋមន្ត្រី អំពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម និងទទួលស្ដាប់អនុសាសន៍ណែនាំទិសដៅការងារបន្ត។



