News(ភ្នំពេញ) ៖ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំកិច្ចប្រជុំជាមួយ តំណាង Import Promotion Desk (IPD) និងតំណាងគម្រោង EU-German GATE ដើម្បីពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរ ការត្រៀមខ្លួនក្នុងការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសពិព័រណ៍ Anuga 2025 នាខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។
News(រដ្ឋធានីប៊ែន)៖ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ នៅរដ្ឋធានីប៊ែន សហព័ន្ធស្វីស លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្មបានជួបពិភាក្សាការងារជាមួយលោកជំទាវ Helene Budliger Artieda រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃសហព័ន្ធស្វ៊ីស ដើម្បីពង្រឹងចំណងទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ក៏ដូចជា កិច្ចសហប្រតិបត្តិការនានាក្នុងកម្រិតតំបន់ និងក្រោមក្របខ័ណ្ឌពហុភាគី។
Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ "Information Technology Commerce Network Asia (ITCN Asia)”
News(តាកែវ)៖ នារសៀលថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមពិធីសម្ពោធព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅបរិវេណមាត់ទន្លេខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍បុណ្យទន្លេនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ ដោយបានដាក់តាំងបង្ហាញនូវកសិផល ផលិតផល និងការរៀបចំកម្មវិធីកម្សាន្តជាច្រើន ជូនសាធារណជនចូលទស្សនា។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានចូលរួមរៀបចំស្តង់រួមតាំងបង្ហាញផលិតផលដែលមានសក្តានុពលជាច្រើនប្រភេទ ជាពិសេសផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងអន្តរជាតិ៕
News(អូសាកា, ជប៉ុន) ៖ នាថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចុះពិនិត្យមើលទីតាំងការដ្ឋានពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន ដើម្បីតាមដានអំពីវឌ្ឍនភាពនានា នៃដំណើរការសាងសង់ពន្លាជាតិកម្ពុជា។