ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsសកម្មភាពព្រឹកថ្ងៃទី១ នៃពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅអនុវត្តន៍សម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ពិធីនេះ ត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៩-ទី២០ ខែធ្នូ ឆ្នាំ២០២៤។
Newsលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទកថាក្នុងវេទិកាស្តីពីវិស័យនាំចេញកម្ពុជា ដែលជាព្រឹត្តិការណ៍អមមួយនៃពិព័រណ៌ពាណិជ្ជកម្មកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដៃគូអភិវឌ្ឍន៍ សហព័ន្ធ និងសមាគម ក្រុមហ៊ុនជាតិ-អន្តរជាតិ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និបាត ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទកថាក្នុងវេទិកាស្តីពីវិស័យនាំចេញកម្ពុជា ដែលជាព្រឹត្តិការណ៍អមមួយនៃពិព័រណ៌ពាណិជ្ជកម្មកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដៃគូអភិវឌ្ឍន៍ សហព័ន្ធ និងសមាគម ក្រុមហ៊ុនជាតិ-អន្តរជាតិ ជាច្រើនរូប។
Newsឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសមាគមទឹកឃ្មុំកម្ពុជា និងអង្គការ Catalyste+ ដែលមានកាតព្វកិច្ចចម្បងក្នុងការជំរុញ និងពង្រឹងគ្រប់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់វិស័យផលិតផលទឹកឃ្មុំ រួមមានអ្នកចិញ្ចឹមឃ្មុំ សហគមប្រមូលផលឃ្មុំព្រៃ អង្គការអភិរក្សឃ្មុំ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃឈើនៅកម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បហតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសមាគមទឹកឃ្មុំកម្ពុជា និងអង្គការ Catalyste+ ដែលមានកាតព្វកិច្ចចម្បងក្នុងការជំរុញ និងពង្រឹងគ្រប់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់វិស័យផលិតផលទឹកឃ្មុំ រួមមានអ្នកចិញ្ចឹមឃ្មុំ សហគមប្រមូលផលឃ្មុំព្រៃ អង្គការអភិរក្សឃ្មុំ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃឈើនៅកម្ពុជា។
Newsលោក ហុក សុទ្ធា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃឡង់ដ៍ បានចូលរួមរៀបចំ សម្របសម្រួលស្តង់ពិព័រណ៍ស្ថានទូតកម្ពុជា និងបានចូលរួមក្នុងកម្មវិធីសម្ភោធពិព័រណ៍ OTOP City 2024 នៅមជ្ឈមណ្ឌល Impact Muang Thong Thani ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-២២ ខែធ្នូ ឆ្នាំ២០២៤
(បាងកក, ថៃឡង់ដ៍) ៖ នាថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក ហុក សុទ្ធា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃឡង់ដ៍ បានចូលរួមរៀបចំ សម្របសម្រួលស្តង់ពិព័រណ៍ស្ថានទូតកម្ពុជា និងបានចូលរួមក្នុងកម្មវិធីសម្ភោធពិព័រណ៍ OTOP City 2024 នៅមជ្ឈមណ្ឌល Impact Muang Thong Thani ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-២២ ខែធ្នូ ឆ្នាំ២០២៤។ កម្មវិធីពិពរ័ណ៍នេះរៀបចំដើម្បីដាក់តាំងបង្ហាញផលិតផល OTOP ជាច្រើនដែលរួមមាន៖ គ្រឿងអលង្ការ សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ និងផលិតផលប្រើប្រាស់ផ្សេងៗ ទៀត។ ក្នុងឱកាសនោះ ស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជា បានដាក់តាំងបង្ហាញនូវផលិតផលដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជាមួយចំនួន រួមមាន៖ គ្រាប់ស្វាយចន្ទីរ ម្រេច ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ដំណាប់ស្វាយ ម្ទេសជ្រក់ ម្ទេសគ្រៀមកិន ខ្នុរគ្រៀម គ្រឿងអលង្ការ ក្រម៉ាខ្មែរ សំពត់សូត្រ និងវត្ថុអនុស្សាវរីយ៍ ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរក្នុងទីផ្សារប្រទេសថៃឡង់ដ៍ ដើម្បីបង្ហាញជូនភ្ញៀវជនជាតិថៃ និងបរទេស។
Newsលោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានចូលរួមអម ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី រួមជាមួយវិនិយោគគិនម៉ាឡេស៊ីមកពីរដ្ឋ Sarawak និងរដ្ឋ Sabah ចូលរួមទទួលទានអាហារការងារថ្ងៃត្រង់ជាមួយ ឯកឧត្តម HON. Senator Dato Awang Bemee Bin Awang Ali Basah ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី
(គូឡាឡាំពួរ, ម៉ាឡេស៊ី)៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានចូលរួមអម ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី រួមជាមួយវិនិយោគគិនម៉ាឡេស៊ីមកពីរដ្ឋ Sarawak និងរដ្ឋ Sabah ចូលរួមទទួលទានអាហារការងារថ្ងៃត្រង់ជាមួយ ឯកឧត្តម HON. Senator Dato Awang Bemee Bin Awang Ali Basah ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ។



