News(អ៊ីស្តង់ប៊ុល, តួកគីយ៉េ)៖ នាថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមកម្មវិធីពិព័រណ៌ក្រណាត់ អំបោះ និងសម្ភារៈវាយនភ័ណ្ឌ ឆ្នាំ២០២៥ (TEXHIBITION ISTANBUL 2025: FABRIC, YARN & TEXTILE ACCESSORIES FAIR) ដែលត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៌អ៊ីស្តង់ប៊ុល ចាប់ពីថ្ងៃទី៥-៧ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដោយមានវត្តមានអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម អគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងមន្ត្រីពាក់ព័ន្ធ។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យលើកម្រងសំណួរដែលទទួលបានពីសមាជិក WTO អំពីរបបពាណិជ្ជកម្ម និងគោលនយោបាយថ្មីៗរបស់កម្ពុជា ជាមួយនឹងចម្លើយដែលទទួលបានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ នៅថ្ងៃទី២៦ និង២៨ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារស្ដីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលមានវត្តមានអញ្ជើញចូលរួមដោយលោកជំទាវ ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក និងមន្ត្រីពាក់ព័ន្ធ ក្នុងគោលបំណងគោរពរាយការណ៍ និងទទួលអនុសាសន៍ណែនាំពីសំណាក់លោកជំទាវរដ្ឋមន្ត្រី។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោក មហាំម៉ាត់ អាម៉ីន ពិន មហាម៉ាត ហ្សេន (Mohd Amin Bin Mohd Zain) ប្រធានក្រុមហ៊ុន Halal Park (Cambodia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រត្តិការកិច្ចការជាមួយក្រសួងពាណិជ្ជកម្ម ជាពិសេសការអភិវឌ្ឍវិស័យហាឡាល និងការពង្រឹងគុណភាពផលិតផលហាឡាល។ --- (Phnom Penh): On the morning of Wednesday, 12 March 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Mohd Amin Bin Mohd Zain, Chairman of Halal Park Cambodia (HPC), to discuss cooperation with the Ministry of Commerce in the field of the Halal sector and the enhancement of the quality of halal products.
News(ភ្នំពេញ)៖ នាថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់ អែន មូន រីវ៉ឺសាយ រាជធានីភ្នំពេញ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីជំនាញ នៃក្រសួងពាណិជ្ជកម្ម ចូលរួមសិក្ខាសាលាផ្សព្វផ្សាយនៃការវិភាគខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី និងសុពលភាពនៃការវិភាគខ្សែច្រវាក់តម្លៃម្រេច។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងសហភាពអឺរ៉ុប ក្រុមការងាររបស់អង្គការ GIZ សហព័ន្ធស្វាយចន្ទីកម្ពុជា សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ក្រុមហ៊ុនឯកជន អង្គការនានាដែលទាក់ទងនឹងវិស័យស្វាយចន្ទី និងម្រេច ជាច្រើនរូប។ សិក្ខាសាលានេះដែរ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីរបាយការណ៍គោលនៃការសិក្សាពីខ្សែច្រវាក់តម្លៃស្វាយចន្ទី និងដើម្បីបង្ហាញពីការរកឃើញបឋម ការប្រមូលធាតុចូល និងការផ្ដល់អនុសាសន៍ពីភាគីពាក់ព័ន្ធនានាលើការវិភាគខ្សែច្រវាក់តម្លៃម្រេច។