Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំម្សាញ់ ព.ស. ២៥៦៨-២៥៦៩ គ.ស. ២០២៥ ក្រោមប្រធានបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅ បរិវេណមុខប្រាសាទអង្គរវត្ត នៅទីក្រុងសៀមរាប ខេត្តសៀមរាប
News(សៀមរាប)៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ សូហ្វីតែលអង្គរ ខេត្តសៀមរាប ឯកឧត្តម ទិត រីទ្ធិពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ការបរទេស (Foreign Office Consultations-FOC) លើកទី៣ រវាងកម្ពុជា និងឥណ្ឌា ដែលត្រូវបានសហដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ចៃឌីប ម៉ាហ្សុមដា អនុរដ្ឋមន្រ្តីការបរទេសឥណ្ឌា។ --- (Siem Reap): On the morning of Monday, 10 March 2025, at Sofitel Angkor Hotel, Siem Reap, His Excellency TITH Rithipol, Undersecretary of State of the Ministry of Commerce, attended the 3rd Foreign Office Consultations (FOC) between Cambodia and India. The consultations were co-chaired by His Excellency Dr. UN Kheang, Secretary of State of the Ministry of Foreign Affairs and International Cooperation, and His Excellency Jaideep Mazumdar, Secretary (East) of the Ministry of External Affairs of India.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានខេមអេដ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីធ្វើបាឋកថា ស្តីពី "ចក្ខុវិស័យលើការយល់ដឹងអំពីពាណិជ្ជកម្ម៖ ការប្រកួតប្រជែង ជើងឯកក្នុងស្រុក និងលើសពីចាប់យកទីផ្សារ" ដល់សាស្ត្រាចារ្យ និងនិស្សិត នៃវិទ្យាស្ថានខេមអេដ ដែលកម្មវិធីនេះត្រូវបានសម្របសម្រួលដោយលោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡាយ សុខសៅគន្ធា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “អាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសអូស្ត្រាលីសម្រាប់ឆ្នាំ២០២៦” ។
News(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាថ្ងៃទី៥-៧ ខែមីនា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាសម្រាប់ភាគីកម្ពុជា បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការចរចាពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។