ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3789
Newsឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់សហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ច និងឧស្សាហកម្មតំបន់ឆ្នេរខេត្តក្វាងទុង-ហុងកុង-ម៉ាកាវ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក LIANG Songshou ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ច ឧស្សាហកម្មតំបន់ឆ្នេរក្វាងទុង-ហុងកុង-ម៉ាកាវ និងសហការី ដើម្បីពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងខេត្តក្វាងទុងជាមួយកម្ពុជា ក៏ដូចជាស្វែងយល់បន្ថែមអំពីគោលនយោបាយដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ ថាមពល និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា។
Newsឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៧៤ នៃក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន នៅខេត្តហ្លួងព្រះបាង ប្រទេសទ្បាវ
(ហ្លួងព្រះបាង, ឡាវ)៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៧៤ នៃក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន នៅខេត្តហ្លួងព្រះបាង ប្រទេសទ្បាវ។
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងជំនួបពាណិជ្ជកម្ម ជាព្រឹត្តិការណ៍អមពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤
(ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទភីអេចហ្ក្រេនហល បុរីប៉េងហួតបឹងស្នោ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីថ្លែងសុន្ទរកថាក្នុងជំនួបពាណិជ្ជកម្ម ស្តីពី “ការអភិវឌ្ឍទីផ្សារផលិតផលសក្តានុពលកម្ពុជា” ដែលជាព្រឹត្តិការណ៍អមក្នុងកំឡុង “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤។
Newsអនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ សម្របសម្រួលរៀបចំនូវវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
(អង់ការ៉ា, តួកគីយ៉េ)៖ នាថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការសភាឧស្សាហកម្មអង់ការ៉ា (Ankara Chamber of Industry) ទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្ម ប្រចាំសាធារណរដ្ឋតួកគីយ៉េ បានសម្របសម្រួលរៀបចំនូវវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជឧស្សាហកម្ម និងគណៈកម្មាធិការទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគីយ៉េ (DEiK)។
Newsលោក កាន់ វិសិដ្ឋ អនុព័ន្ធទទួលបន្ទុកការងារសេដ្ឋកិច្ច បានអញ្ជើញចូលរួមអម ឯកឧត្តម ហេង សារិទ្ធ ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអាស៊ាន ចូលរួមកិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការតំណាងអចិន្រ្តៃយ៍ប្រចាំអាស៊ាន (CPR) ដែលដឹកនាំដោយ ឯកឧត្តម Bovonethat Douangchak ឯកអគ្គរដ្ឋទូតស្ថានបេសកកម្មឡាវប្រចាំអាស៊ាន ដើម្បីបន្តពិភាក្សាលើគំនិតផ្តួចផ្តើមជាគន្លឹះ ដូចជាការកសាងសហគមន៍អាស៊ាន ជាមួយដៃគូសន្ទនាខាងក្រៅ (ដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី និងដៃគូសន្ទនាអាស៊ាន-ណូវែលហ្សឺឡង់) និងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានសម្រាប់ឆ្នាំខាងមុខ
(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី លោក កាន់ វិសិដ្ឋ អនុព័ន្ធទទួលបន្ទុកការងារសេដ្ឋកិច្ច បានអញ្ជើញចូលរួមអម ឯកឧត្តម ហេង សារិទ្ធ ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអាស៊ាន ចូលរួមកិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការតំណាងអចិន្រ្តៃយ៍ប្រចាំអាស៊ាន (CPR) ដែលដឹកនាំដោយ ឯកឧត្តម Bovonethat Douangchak ឯកអគ្គរដ្ឋទូតស្ថានបេសកកម្មឡាវប្រចាំអាស៊ាន ដើម្បីបន្តពិភាក្សាលើគំនិតផ្តួចផ្តើមជាគន្លឹះ ដូចជាការកសាងសហគមន៍អាស៊ាន ជាមួយដៃគូសន្ទនាខាងក្រៅ (ដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី និងដៃគូសន្ទនាអាស៊ាន-ណូវែលហ្សឺឡង់) និងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានសម្រាប់ឆ្នាំខាងមុខ។



