News(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចម្រុះសម្រាប់ភាគីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពចរចានៃជំពូកនៅសេសសល់ និងការសម្អាតអត្ថបទច្បាប់ ព្រមទាំងពិភាក្សាលើផែនការការងារនៃការបញ្ចប់ការចរចាទាំងស្រុង និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំឡើងកម្រិតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន នៅក្នុងឆ្នាំ២០២៥។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងាររវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី (ខេមបូឌា) ដើម្បីពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពរៀបចំស្តង់លក់ និងកៀរគរអាជីវករឱ្យមកលក់នៅបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី នៅតាមបណ្តារាជធានីខេត្ត។
News(អាសាគូឈិ, ជប៉ុន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលាស្តីពី “ទីផ្សារការងារកម្មសិក្សាការីខ្មែរ និងសក្តានុពលវិនិយោគនៅប្រទេសកម្ពុជា” នៅទីក្រុងអាសាគូឈិ ខេត្តអូកាយ៉ាម៉ា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងឯកឧត្តម YASUHIKO Kuriyama អភិបាលក្រុងអាសាគូឈិ ជាមួយនឹងការចូលរួមពីប្រធានក្រុមហ៊ុន និងតំណាងក្រុមហ៊ុនជប៉ុន ចំនួន ៣៣ក្រុមហ៊ុន។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា បានសហការរៀបចំពិធីសម្ភោធសៀវភៅ និងកិច្ចសន្ទនាគោលនយោបាយ ស្ដីពី “ខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា៖ ផលបច្ច័យ និងកាលានុវត្តភាពសម្រាប់សមាហរណកម្មតំបន់ និងកម្ពុជា” ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី សាស្រ្តាចារ្យ តេតស៊ូយ៉ា វាតាណាបេ ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ព្រមទាំងមានសិក្ខាកាមចូលរួមជាច្រើនរូប មកពីអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៤ ០៥០ រៀល/លីត្រ (ឡើងថ្លៃ ៥០៛) - ប្រេងម៉ាស៊ូត = ៣ ៨៥០ រៀល/លីត្រ (តម្លៃថេរ)