News(ស៊ីដនី, អូស្រ្តាលី)៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Anoulack Chanthivong MP រដ្ឋមន្ត្រីរដ្ឋ New South Wales ទទួលបន្ទុកបទប្បញ្ញត្តិ និងពាណិជ្ជកម្មយុត្តិធម៌ ឧស្សាហកម្មនិងពាណិជ្ជកម្ម នវានុវត្តន៍ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សំណង់និងអប់រំកែប្រែ ប្រចាំរដ្ឋ New South Wales ដើម្បីពិភាក្សាការងារ និងពិនិត្យសក្តានុពលក្នុងការជំរុញការនាំចេញពីកម្ពុជាទៅកាន់ទីផ្សាររដ្ឋ New South Wales។
News(ស៊ីដនី, អូស្រ្តាលី)៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយឯកឧត្តម Tim Ayres អនុរដ្ឋមន្រ្តីពាណិជ្ជកម្មអូស្រ្តាលី។
News(ភ្នំពេញ)៖ នាពេលព្រឹក ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន និង លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ដីពីការប្រមូលទិញពោតក្រហម និងវត្ថុធាតុដើមដទៃទៀតសម្រាប់ផលិតចំណីសត្វ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ លោក លោកស្រីអគ្គនាយករង និងមន្ត្រីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វជាច្រើនរូប។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាជាមួយបណ្តាក្រុមហ៊ុនផលិតចំណីសត្វ សំដៅជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងបង្កើនវិសាលភាពនៃការធ្វើពិពិធកកម្មទីផ្សាររបស់ផលិតផលពោតក្រហមផលិតក្នុងស្រុក។
Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍អន្តរជាតិ "Anuga Food 2025" ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤-៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុង Cologne ប្រទេសអាល្លឺម៉ង់
News(សៀមរាប)៖ នាថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុង “សន្និសីទនិងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមកម្មសិទ្ធិបញ្ញាអាស៊ាន ឆ្នាំ២០២៥” នៅខេត្តសៀមរាប ដែលរៀបចំឡើងដោយសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងសមាគមកម្មសិទ្ធិបញ្ញាអាស៊ាន ដែលមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។