News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការតម្រង់ទិសកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុបនិងអាល្លឺម៉ង់ ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម (2nd PSC meeting of European Union-German Global Access and Trade Expertise “EU-German GATE”) ជាសហប្រធានជាមួយតំណាងសហភាពអឺរ៉ុប និងអាល្លឺម៉ង់ ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិការ នៃគណៈកម្មការតម្រង់ទិសនេះ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទករថាបើកនៅក្នុងកម្មវិធី Eurocham Breakfast Talk on Responsible Marketing Practices: Levelling the Playing Field in Sales and Advertising” ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ក្នុងគោលបំណងចែករំលែកចំណេះដឹងនៃការផ្សព្វផ្សាយពាណិជ្ជកម្មក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំ ពិព័រណ៍ចិន-អាស៊ាន លើកទី២២ (The 22nd China-ASEAN Expo) ចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍អន្តរជាតិ ទីក្រុងណាននឹង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីនីតិវិធី និងលក្ខខណ្ឌតម្រូវរបស់គណៈកម្មការ ពិព័រណ៍ ដើម្បីចូលរួមពិព័រណ៍ចិន–អាស៊ាន លើកទី២២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក និងលោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងនាយកដ្ឋានកិច្ចការពិព័រណ៍ ព្រមទាំងតំណាងសមាគម សហព័ន្ធ សភាពាណិជ្ជកម្ម ក្រុមហ៊ុន អាជីវករ និងសហគ្រាសជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹក ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក Pierre Mahy ទីប្រឹក្សាឯករាជ្យរបស់សហភាពអឺរ៉ុប ដើម្បីពិភាក្សាការងារ លើការតាមដានលទ្ធផល (ROM) Mission របស់គម្រោង EU-German GATE។ សូមជម្រាបជូនថា បច្ចុប្បន្នក្រសួងកំពុងសហការជាមួយគម្រោង EU-German GATE និង EU-German CAPSAFE លើការងារតាមដាន និងវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។