News(សេអ៊ូល)៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។ គោលបំណង នៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គឺដើម្បីដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ និងព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន និងវិនិយោគិនកូរ៉េ។
News(ភ្នំពេញ)៖ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) ដែលមានការចូលរួមពីតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន ៣០ ស្ថាប័ន។
News(ម៉ានីល, ហ្វីលីពីន)៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក RAFAEL A.S.G ONGPIN នាយកប្រតិបត្តិក្លិបធុរកិច្ចម៉ាកាទី (Makati Business Club) នៅទីក្រុងម៉ាកាទី ប្រទេសហ្វីលីពីន។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក សៀ សុផល ប្រធានក្រុមហ៊ុន ថៃ ហួត ពាណិជ្ជ និងជាអតីតមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីកិច្ចជំរុញការប្រមូលទិញកសិផល និងផលិតផលខ្មែរ ចូលទៅក្នុងផ្សារ ថៃហួត។ ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុន ថៃ ហួត ពាណិជ្ជ បានប្រគល់អំណោយសប្បុរធម៌មួយចំនួន ជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈក្រសួងពាណិជ្ជកម្ម ផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន អ៊ីអន គ្រុប (AEON Group) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចជំរុញការប្រមូលទិញកសិផល និងផលិតផលខ្មែរ ចូលទៅក្នុងផ្សារទំនើបអ៊ីអន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជ និង លោក លោកស្រី ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន អ៊ីអន គ្រុប ជាច្រើនរូប។ ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុន អ៊ីអន គ្រុប បានប្រគល់អំណោយសប្បុរសធម៌មួយចំនួន ជូនដល់ជនភៀសសឹកចំនួន ៥០០០គ្រួសារ តាមរយៈក្រសួងពាណិជ្ជកម្ម ផងដែរ។