News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយសមាគមអគ្គិសនីជនបទ អំពីនីតិវិធីនៃការបង់ប្រតិវេទប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលមានវត្តមានចូលរួមពីមន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម និងសមាសភាពរបស់សមាគម ជាច្រើនរូប។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋាននាំចេញនាំចូល នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងមន្ត្រីជំនាញរបស់នាយកដ្ឋាន។
News(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ វីនដាម ហ្គ្រែន ភ្នំពេញ កាពីថល រាជធានីភ្នំពេញ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មបានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាថ្នាក់ជាតិស្តីពី ការពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមអ្នកផលិត ដែលផ្តោតសំខាន់លើប្រធានបទ៖ ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃបន្លែសុវត្ថិភាព និងគ្រឿងទេស ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។
Newsនំពេញ)៖ នារសៀលថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា (SEOM Lead for Cambodia) បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំអន្តរកាលថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ស្តីពីវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (ASEAN DEFA) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមអមពីតំណាងនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
News(បាត់ដំបង)៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាក្នុងការប្រមូលទិន្នន័យពោតក្រហម និងដោះស្រាយបញ្ហាប្រឈមនានា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស លោកអគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស តំណាងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃក្រសួងពាណិជ្ជកម្ម លោកប្រធាន-អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ តំណាងក្រុមហ៊ុន/ម្ចាស់សៃឡូប្រមូលទិញពោតក្រហមជាច្រើនរូប។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រមូលទិន្នន័យពោតក្រហមរបស់សៃឡូទាំង៣ខេត្ត និងពិភាក្សាលើបញ្ហាប្រឈមនានា ជុំវិញ កសិផលពោតក្រហម។