ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3789
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតិជូនគណៈប្រតិភូក្រុមប្រឹក្សាភិបាលសហព័ន្ធដំឡូងមីកម្ពុជា ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងាររបស់សហព័ន្ធ ព្រមទាំងស្នើសុំអនុសាសន៍ណែនាំ និងការគាំទ្រដើម្បីឱ្យសហព័ន្ធដំឡូងមីក្លាយជាដៃគូរយុទ្ធសាស្រ្តក្នុងការធ្វើប្រពលវប្បកម្មបង្កបង្កើនផលឱ្យក្លាយជាដំណាំយុទ្ធសាស្រ្ត និងធ្វើពិពិធកម្មទីផ្សារជំរុញការនាំចេញពីកម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតិជូនគណៈប្រតិភូក្រុមប្រឹក្សាភិបាលសហព័ន្ធដំឡូងមីកម្ពុជា ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងាររបស់សហព័ន្ធ ព្រមទាំងស្នើសុំអនុសាសន៍ណែនាំ និងការគាំទ្រដើម្បីឱ្យសហព័ន្ធដំឡូងមីក្លាយជាដៃគូរយុទ្ធសាស្រ្តក្នុងការធ្វើប្រពលវប្បកម្មបង្កបង្កើនផលឱ្យក្លាយជាដំណាំយុទ្ធសាស្រ្ត និងធ្វើពិពិធកម្មទីផ្សារជំរុញការនាំចេញពីកម្ពុជា ឆ្លៀតក្នុងឱកាសនេះ លោកជំទាវក៏បានផ្តល់ជូនលិខិតថ្លែងអំណរគុណដល់ក្រុមការងារដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការសហការបង្តើតសហព័ន្ធដំឡូងមីកម្ពុជា ប្រកបដោយជោគជ័យ សម្រាប់ជាមូលដ្ឋានរឹងមាំដើម្បីលើកស្ទួយវិស័យដំឡូងមីកម្ពុជាឱ្យកាន់តែរីកចម្រើន និងរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រេងសាំងធម្មតា = ៣ ៨៥០រៀល/លីត្រ (ចុះថ្លៃ ១០០៛) - ប្រេងម៉ាស៊ូត = ៣ ៧៥០រៀល/លីត្រ (ចុះថ្លៃ ១០០៛)
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រេងសាំងធម្មតា = ៣ ៨៥០រៀល/លីត្រ (ចុះថ្លៃ ១០០៛) - ប្រេងម៉ាស៊ូត = ៣ ៧៥០រៀល/លីត្រ (ចុះថ្លៃ ១០០៛)
Newsលោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមជាមួយគណៈប្រតិភូអន្តរក្រសួង និងដៃគូពាក់ព័ន្ធ ចំនួន២០រូប ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានចូលរួមកិច្ចប្រជុំ “Asia-Pacific Ministerial Conference on the Beijing+30 Review”
(បាងកក, ថៃ)៖ នាថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP នាទីក្រុងបាងកក លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមជាមួយគណៈប្រតិភូអន្តរក្រសួង និងដៃគូពាក់ព័ន្ធ ចំនួន២០រូប ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានចូលរួមកិច្ចប្រជុំ “Asia-Pacific Ministerial Conference on the Beijing+30 Review” ចាប់ពីថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ 2024 ដោយមានវត្តមានចូលរួមពីសមាជិកប្រមាណ៥០ប្រទេស រួមទាំងតំបន់ផ្សេងទៀតរបស់អង្គការសហប្រជាជាតិ សរុបប្រមាណ ១០០០រូប។
Newsឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានដឹកនំាកិច្ចប្រជុំបច្ចេកទេស ជាមួយនឹង វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដោយមានការចូលរួមពី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្ការ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានដឹកនំាកិច្ចប្រជុំបច្ចេកទេស ជាមួយនឹង វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដោយមានការចូលរួមពី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
Newsលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ ណូវ៉ូតែល ភ្នំពេញ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) ដែលមានវត្តមានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងតំបន់សេដ្ឋកិច្ចពិសេស តំណាងសភាពាណិជ្ជកម្មកម្ពុជានិងបរទេស វិស័យឯកជន និងគ្រឹះស្ថានសិក្សានៅកម្ពុជា សរុបចំនួនប្រមាណ ២០០រូប។



