ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3789
Newsលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបេឡារុស តាមប្រព័ន្ធវីដេអូ
(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម អាឡិចហ្សេនឌ័រ អូហ្គ័ររ៉ូដនីកូវ (Alexander Ogorodnikov) អនុរដ្ឋមន្រ្តីទី១ នៃក្រសួងឧស្សាហកម្មនៃសាធារណរដ្ឋបេឡារុស បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបេឡារុស តាមប្រព័ន្ធវីដេអូ ដោយមានវត្តមានចូលរួមរបស់សមាសភាពថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ៥០រូប មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន២០។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក និងមន្ត្រីរបស់នាយកដ្ឋាន
(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក និងមន្ត្រីរបស់នាយកដ្ឋាន។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីរាយការណ៍ជូនលោកជំទាវរដ្ឋមន្ត្រីអំពីវឌ្ឍនភាពការងាររបស់នាយកដ្ឋាន និងទទួលស្ដាប់អនុសាសន៍ណែនាំទិសដៅការងារបន្ត។
Newsឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “កម្មសិទ្ធិបញ្ញា និងច្បាប់កម្មសិទ្ធិបញ្ញាអន្តរជាតិ”
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “កម្មសិទ្ធិបញ្ញា និងច្បាប់កម្មសិទ្ធិបញ្ញាអន្តរជាតិ” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ និងនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម។
Newsឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនកម្ពុជា ដែលមានប្រតិបត្តិការអាជីវកម្មនៅប្រទេសឡាវ ដើម្បីស្វែងយល់អំពីសក្តានុពលធុរកិច្ច និងវិនិយោគ ត្រៀមរៀបចំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការចម្រុះពាណិជ្ជកម្មកម្ពុជា-ឡាវ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនកម្ពុជា ដែលមានប្រតិបត្តិការអាជីវកម្មនៅប្រទេសឡាវ ដើម្បីស្វែងយល់អំពីសក្តានុពលធុរកិច្ច និងវិនិយោគ ត្រៀមរៀបចំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការចម្រុះពាណិជ្ជកម្មកម្ពុជា-ឡាវ ដែលគ្រោងនឹងធ្វើឡើងនាដើមខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម WANG ZHENJIANG អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សាធារណរដ្ឋប្រជាមានិតចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម WANG ZHENJIANG អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សាធារណរដ្ឋប្រជាមានិតចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើង ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌ ការបណ្តុះបណ្តាលសមត្ថភាពមន្រ្តី ការតាក់តែងច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មជាដើម។



