ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3789
Newsលោកកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ចូលធ្វើបទបង្ហាញ និងចែករំលែកនូវបទពិសោធន៍លើ ការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវា អេឡិចត្រូនិកសម្រាប់ធុរកិច្ច ដឹកនាំលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចធ្វើបទបង្ហាញ និងចែករំលែកនូវបទពិសោធន៍លើការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)។ ការធ្វើបទបង្ហាញនេះក្នុងគោលបំណងបង្ហាញអំពីដំណើការរបស់ប្រព័ន្ធ Single Portal និងចែករំលែកនូវបទពិសោធន៍ផ្ទាល់លើការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) បន្ទាប់ពីបានដាក់ដំណើការជាផ្លូវការអស់រយៈពេលជាង ៤ឆ្នាំ ដោយក្នុងនោះក្រសួងពាណិជ្ជកម្មបានចូលរួមផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធចាប់តាំងពីការចាប់ផ្ដើមដំបូងក្នុងការបើកការដ្ឋានរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)។
Newsសារលិខិតរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តម ប្រកបដោយក្តីសោមនស្សនៃមហាជ័យមង្គលចម្រើនជន្មាយុ គម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
សារលិខិតរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តម ប្រកបដោយក្តីសោមនស្សនៃមហាជ័យមង្គលចម្រើនជន្មាយុ គម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា”
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា” ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន លោកជំទាវប្រធានបណ្តាញសហគ្រិនស្ត្រីកម្ពុជា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
Newsមន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ ចុះណែនាំអប់រំអាជីវករលក់ដូរម្ហូបអាហារ និងសម្ភារប្រើប្រាស់តាមស្តង់ពិព័រណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅស្តង់ពិព័រណ៍ខាងមុខ ណាហ្កាវើល និងកោះពេជ្រ
(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ ចុះណែនាំអប់រំអាជីវករលក់ដូរម្ហូបអាហារ និងសម្ភារប្រើប្រាស់តាមស្តង់ពិព័រណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅស្តង់ពិព័រណ៍ខាងមុខ ណាហ្កាវើល និងកោះពេជ្រ។
Newsមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរអប់រំ យុវជននិងកីឡា អាជ្ញាធរដែនដី និងលោកនាយកវិទ្យាល័យ ហ៊ុន សែន មិត្តភាព បានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករសរុបប្រមាណ ២៥០៩ នាក់
(ព្រះសីហនុ)៖ នាព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរអប់រំ យុវជននិងកីឡា អាជ្ញាធរដែនដី និងលោកនាយកវិទ្យាល័យ ហ៊ុន សែន មិត្តភាព បានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករសរុបប្រមាណ ២៥០៩ នាក់។ ក្នុងវគ្គអប់រំនេះគឺមានការពន្យល់នូវច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារផងដែរ។ ក្រោយបញ្ចប់វគ្គអប់រំមន្រ្តីជំនាញបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារ ជូនដល់អ្នកចូលរួមទាំងអស់ចំនួន ២០០ផ្ទាំង និងត្រួតពិនិត្យទំនិញដែលដាក់លក់នៅក្នុងបរិវេណវិទ្យាល័យ ដែលជាលទ្ធផលពុំបានរកឃើញទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់នោះទេ និងបានណែនាំដល់អាជីករអំពីការដាក់តាំងលក់ទំនិញម្ហូបអាហារអោយមានសុវត្ថិភាព ជៀសវាងនាំអោយប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស។



