Newsសេចក្តីជូនដំណឹងស្តីពី៖ ជំនួបពាណិជ្ជកម្ម ក្រោមប្រធានបទ “ការអភិវឌ្ឍផលិតផលសក្តានុពលកម្ពុជា”
News(ភ្នំពេញ)៖ នាថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់អែនមូន ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមវេទិកាជាតិលើកទី៣ ស្ដីពី “ស្ដ្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច” ប្រធានបទ “ភាពជាអ្នកដឹកនាំរបស់ស្ត្រី នៅរដ្ឋបាលមូលដ្ឋាន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
News(ភ្នំពេញ)៖ នាពីព្រឹកថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ និងចុះហត្ថលេខាលើលិខិត Letter of Intent រវាងក្រុមការងារជំរុញការនាំចេញ និង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់។
Newsវេទិការស្ដីពី៖ “ចែករំលែកអំពីការផ្សព្វផ្សាយពី ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “អត្ថប្រយោជន៍ និងឱកាសនៃការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ដើម្បីជម្រុញផលិតផលខ្មែរ និងការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ និងការយល់ដឹងអំពីការធ្វើពាណិជ្ជកម្មតាមរយៈប្រព័ន្ធឌីជីថលផងដែរ។ - ទីតាំង៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ - ម៉ោង៖ ៩:៣០ព្រឹក - កាលបរិច្ឆេទ៖ ០៦ ធ្នូ ២០២៤ កុំភ្លេចចូលរួម “ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤”នាថ្ងៃទី ១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅភីអេច ហ្គ្រេនហល រាជធានីភ្នំពេញ។ ... ចង់ចូលរួមតាំងបង្ហាញផលិតផល សូមធ្វើការទំនាក់ទំនងមកកាន់លេខ៖ 098 668 510 | 096 887 3206 | 010 828 174 | 095 323 967 #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤ #CambodiaTradeExpo #CambodiaTradeExpo2024 #CTE
News(កូតាគីណាបាលូ, ម៉ាឡេស៊ី)៖ នាថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក្រោមភាពជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីឆ្នាំ២០២៥ ក្នុងមូលបទ “បរិយាប័ន្ន និងចីរភាព” នៅទីក្រុងកូតាគីណាបាលូ រដ្ឋសាបា នៃប្រទេសម៉ាឡេស៊ី។