News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសកូរ៉េ តំណាងស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសកូរ៉េ បានចូលរួមក្នុងកម្មវិធីពិព័រណ៍ Korea Grand Sourcing Fair2024 ដែលរៀបចំឡើងដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ COEX Hall B នៃទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
News(ព្រះសីហនុ)៖ នារសៀលថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធក្រុមហ៊ុន TNTVN Forestry Co.,LTD ដែលជាក្រុមហ៊ុនវិនិយោគផលិតកម្ទេចឈើ។ --- (Phnom Penh) – On the afternoon of Wednesday, 4 December 2024, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, and high representative of Her Excellency CHAM Nimul, Minister of Commerce, presided over the grand opening of TNTVN Forestry Co., Ltd. This company is investing in wood processing.
Newsអបអរសាទរ ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង Asunción ប្រទេស Paraguay ថ្ងៃទី៤ ធ្នូ ២០២៤
News(វ៉ាស៊ីងតោនឌីស៊ី, សហរដ្ឋអាម៉េរិច)៖ នារសៀលថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ឹង ផាដែនវដេត អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក ចូលរួមធ្វើបទបង្ហាញ និងជជែកពិភាក្សាលើប្រធានបទ "ឱកាសនៃការធ្វើធុរកិច្ចនៅកម្ពុជា" តាមប្រព័ន្ធអនឡាញ ដែលរៀបចំដោយការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ជូនដល់អ្នកចូលរួមជាធុរជនអាម៉េរិក ដែលចាប់អារម្មណ៍ចង់ស្វែងយល់ពីបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។