ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3800
Newsលោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធី "ខ្សែក្រវាត់ និងផ្លូវ" ក្នុងវេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរក្នុងតំបន់ Lancang-Mekong និងកិច្ចប្រជុំកំពូលផ្លាស់ប្តូរសហគ្រិនចិន-កម្ពុជា នៅសណ្ឋាគារ Xingyao ក្រុងឃុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំឡើងដោយសភាពាណិជ្ជកម្មសហគ្រិនវ័យក្មេងឃុនមីង សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា រួមសហការជាមួយសភាពាណិជ្ជកម្មសហគ្រិនវ័យក្មេងនៅលីឈាន និងសភាពាណិជ្ជកម្មសហគ្រិនវ័យក្មេង នៅស៊ីនទាន
(ឃុនមីង, ចិន)៖ នារសៀលថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធី "ខ្សែក្រវាត់ និងផ្លូវ" ក្នុងវេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរក្នុងតំបន់ Lancang-Mekong និងកិច្ចប្រជុំកំពូលផ្លាស់ប្តូរសហគ្រិនចិន-កម្ពុជា នៅសណ្ឋាគារ Xingyao ក្រុងឃុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំឡើងដោយសភាពាណិជ្ជកម្មសហគ្រិនវ័យក្មេងឃុនមីង សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា រួមសហការជាមួយសភាពាណិជ្ជកម្មសហគ្រិនវ័យក្មេងនៅលីឈាន និងសភាពាណិជ្ជកម្មសហគ្រិនវ័យក្មេង នៅស៊ីនទាន។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីចំនុចពិសេសរបស់ប្រទេសទ្វេភាគី ក្នុងនោះក៏មានការផ្សព្វផ្សាយអំពីព្រះរាជាណាចក្រកម្ពុជា ផងដែរ ដូចជា ភាពរីកចម្រើនរបស់ប្រទេសកម្ពុជា បរិយាកាសអំណោយផលក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងវិស័យពន្ធដារក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងធ្វើឱ្យធុរជន វិនិយោគិន មានការយល់ដឹងកាន់តែច្បាស់លាស់ ដើម្បីមកបណ្តាក់ទុន និងធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាបន្ថែមទៀត។
Newsឯកឧត្តម សំហេង បូរ៉ា ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងាររៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២១
(ណាននីង ក្វាងស៊ី ចិន)៖ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុប្រធានគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យមើលវឌ្ឍនភាពការងារនៃការរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
Newsឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១២
(វៀងចន្ទន៍, ឡាវ)៖ នារសៀលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១២ (12th East Asia Summit's Economic Ministers' Meeting — EAS EMM) នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
Newsឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន លើកទី៣០ (30th AEM-METI Consultation)
(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន លើកទី៣០ (30th AEM-METI Consultation) នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
Newsឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ លើកទី២៩ (29th AEM-CER Consultation)
(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូ កម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ លើកទី២៩ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។



