News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “កម្មសិទ្ធិបញ្ញា និងច្បាប់កម្មសិទ្ធិបញ្ញាអន្តរជាតិ” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ និងនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនកម្ពុជា ដែលមានប្រតិបត្តិការអាជីវកម្មនៅប្រទេសឡាវ ដើម្បីស្វែងយល់អំពីសក្តានុពលធុរកិច្ច និងវិនិយោគ ត្រៀមរៀបចំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការចម្រុះពាណិជ្ជកម្មកម្ពុជា-ឡាវ ដែលគ្រោងនឹងធ្វើឡើងនាដើមខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម WANG ZHENJIANG អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សាធារណរដ្ឋប្រជាមានិតចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើង ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌ ការបណ្តុះបណ្តាលសមត្ថភាពមន្រ្តី ការតាក់តែងច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មជាដើម។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវា អេឡិចត្រូនិកសម្រាប់ធុរកិច្ច ដឹកនាំលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចធ្វើបទបង្ហាញ និងចែករំលែកនូវបទពិសោធន៍លើការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)។ ការធ្វើបទបង្ហាញនេះក្នុងគោលបំណងបង្ហាញអំពីដំណើការរបស់ប្រព័ន្ធ Single Portal និងចែករំលែកនូវបទពិសោធន៍ផ្ទាល់លើការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) បន្ទាប់ពីបានដាក់ដំណើការជាផ្លូវការអស់រយៈពេលជាង ៤ឆ្នាំ ដោយក្នុងនោះក្រសួងពាណិជ្ជកម្មបានចូលរួមផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធចាប់តាំងពីការចាប់ផ្ដើមដំបូងក្នុងការបើកការដ្ឋានរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)។
Newsសារលិខិតរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តម ប្រកបដោយក្តីសោមនស្សនៃមហាជ័យមង្គលចម្រើនជន្មាយុ គម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ