News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា” ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន លោកជំទាវប្រធានបណ្តាញសហគ្រិនស្ត្រីកម្ពុជា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
News(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ ចុះណែនាំអប់រំអាជីវករលក់ដូរម្ហូបអាហារ និងសម្ភារប្រើប្រាស់តាមស្តង់ពិព័រណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅស្តង់ពិព័រណ៍ខាងមុខ ណាហ្កាវើល និងកោះពេជ្រ។
News(ព្រះសីហនុ)៖ នាព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរអប់រំ យុវជននិងកីឡា អាជ្ញាធរដែនដី និងលោកនាយកវិទ្យាល័យ ហ៊ុន សែន មិត្តភាព បានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករសរុបប្រមាណ ២៥០៩ នាក់។ ក្នុងវគ្គអប់រំនេះគឺមានការពន្យល់នូវច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារផងដែរ។ ក្រោយបញ្ចប់វគ្គអប់រំមន្រ្តីជំនាញបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារ ជូនដល់អ្នកចូលរួមទាំងអស់ចំនួន ២០០ផ្ទាំង និងត្រួតពិនិត្យទំនិញដែលដាក់លក់នៅក្នុងបរិវេណវិទ្យាល័យ ដែលជាលទ្ធផលពុំបានរកឃើញទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់នោះទេ និងបានណែនាំដល់អាជីករអំពីការដាក់តាំងលក់ទំនិញម្ហូបអាហារអោយមានសុវត្ថិភាព ជៀសវាងនាំអោយប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស។
News(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន លោក កាន់ វិសិដ្ឋ អនុព័ន្ធទទួលបន្ទកការងារសេដ្ឋកិច្ច អមស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអាស៊ាន បានចូលរួម "កិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចនៃស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃរដ្ឋសមាជិកអាស៊ាន ប្រចាំអាស៊ាន លើកទី១១ ឆ្នាំ ២០២៤" ជាមួយនឹងមន្រ្តីលេខាធិការអាស៊ាន នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវ។
News(សិនជិន, ចិន)៖ នាថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោក ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុង "វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន តំបន់ឆ្នេរសមុទ្រ (Qianhai) ឆ្នាំ២០២៤" នៅទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ អ្នករៀបចំគោលនយោបាយ និងធុរជន ប្រមាណជាង៥០០នាក់ ក្នុងគោលបំណពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិនរួមគ្នា លើវិស័យឧស្សាហកម្មដែលកំពុងរីកចម្រើន និងជំរុញសហគមន៍ធុរកិច្ចដែលប្រកបដោយភាពធន់ និងការសម្លឹងឆ្ពោះទៅមុខ។