Newsសេចក្តីជូនដំណឹង៖ ការរៀបចំ “ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន លើកទី៨- The 8th China International Import Expo (CIIE)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក និងមន្ត្រីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ ជាច្រើនរូប។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីគោរពរាយការណ៍ជូន លោកជំទាវរដ្ឋមន្ត្រី អំពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ និងទទួលស្ដាប់អនុសាសន៍ណែនាំអំពីទិសដៅការងារដែលត្រូវអនុវត្តបន្ត។
News(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ ក្នុងនាមជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា (SEOM Lead for Cambodia) បានចូលរួមកិច្ចប្រជុំលើកទី១៨ នៃក្រុមការងារនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ានស្តីពីការស្នើសុំចូលជាសមាជិកភាពអាស៊ានរបស់ប្រទេសទីម័រខាងកើត។
News(ព្រះវិហារ)៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក មុត ភិសិទ្ធនា អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល ”ក្នុងការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេស នៅខេត្តព្រះវិហារ ដែលមានការចូលរួមពីអាជ្ញារធរខេត្ត មន្រ្តីរាជការមកពីមន្ទីរពាក់ព័ន្ធ ជាពិសេសធុរជន ពាណិជ្ជករ សិប្បករ និងអាជីវករក្នុងខេត្តជាច្រើនរូប។
News(ព្រះសីហនុ)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមសា ឆ្នាំ២០២៥ ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាគណអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មនិងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មនៃនីតិវិធីប្រតិបត្តិការបញ្ជាក់ដើមកំណើតទំនិញនៅកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់២៩ ខែមេសា ឆ្នាំ២០២៥ និងសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ និងនាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្ម ជាមួយធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងអភិវឌ្ឍន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ជាពិសេសបណ្តាក្រុមហ៊ុននៅតំបន់សេដ្ឋពិសេសនៅខេត្តព្រះសីហនុ ជាច្រើនរូប។