Newsអបអរសាទរ ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៩ ១ ឧសភា ១៨៨៦ - ១ ឧសភា ២០២៥
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសស្ដីពីការតភ្ជាប់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម និងការបង់កម្រៃសេវាលើការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន តាមកម្មវិធី Mini App របស់ប្រព័ន្ធធនាគារដៃគូ ព្រមទាំងពិភាក្សាការងារអំពីការធ្វើ Automation ដែលមានវត្តមានអញ្ជើញចូលរួមពីតំណាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) និងតំណាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ Shangri-La ភ្នំពេញ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធី "វេទិការធុរកិច្ចកម្ពុជា-ចិន" ក្រោមប្រធានបទ "Investment Opportunities in Cambodia's Hotels" ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងបណ្តាក្រសួង-ស្ថាប័ន និងសមាគមនានា ជាច្រើនរូប។
News(ក្វាងចូវ, ចិន): នារសៀលថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន បានអមលោកអគ្គកុងស៊ុល ចូលរួមក្នុងកម្មវិធី Xianren Guide Globle Launch របស់ក្រុមហ៊ុន Xianren Guide Company ដែលរៀបចំដោយក្រុមហ៊ុន Guangdong Xianren Guide Internet Co., Ltd នៅសណ្ឋាគារ Four Season Hotel។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខេមបូឌាត្រេដ (CambodiaTrade.com) ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីគោរពរាយការណ៍ជូន លោកជំទាវរដ្ឋមន្ត្រី អំពីវឌ្ឍនភាពការងារផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខេមបូឌាត្រេដ (CambodiaTrade.com) និងទទួលស្ដាប់អនុសាសន៍ណែនាំជាទិសដៅការងារដែលត្រូវអនុវត្តបន្ត។