Newsអបអរសាទរ ខួប ២៦ ឆ្នាំ កម្ពុជាចូលជាសមាជិកអាស៊ាន ៣០ មេសា ១៩៩៩ - ៣០ មេសា ២០២៥
News(ភ្នំពេញ) ៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Whitworths ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅចក្រភពអង់គ្លេស ឯកទេសក្នុងការនាំចូល និងចែកចាយ គ្រាប់ធញ្ញជាតិ និងផ្លែឈើសម្ងួត ក្នុងគោលបំណងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារជំរុញការនាំចេញ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តការដាក់លក់ផលិតផលខ្មែរតាមបណ្តាប្រេងឥន្ធនៈភីធីធី ប្រចាំខែមីនា និងមេសា ឆ្នាំ២០២៥ ក្រោមកិច្ចសហការជំរុញ និងបង្កើតការលក់ផលិតផលខ្មែររវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៩ និងក្រុមហ៊ុន ភីធីធី (ខេមបូឌា)។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងសុន្ទរកថាបើកវេទិកាតុមូល ស្តីពី ការទាយយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងដំឡើងកម្រិតនៃការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ (AANZFTA) ដោយមានការចូលរួមពី លោកស្រី Kirsty Harris ទីប្រឹក្សា និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអូស្រ្តលីប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័ន ឧកញ៉ា លោក លោកស្រីតំណាងវិស័យឯកជនទាំងអស់សរុបចំនួន ១៨០នាក់។
News(បាងកក, ថៃ)៖ នាថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមដំណើរទស្សនកិច្ចសិក្សារួមគ្នានៅប្រទេសថៃ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពី ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហគមន៍កសិកម្មទំនើប ដៃគូអភិវឌ្ឍន៍ រួមទាំងភាគីពាក់ព័ន្ធសំខាន់ៗដទៃទៀតជាច្រើនរូប។