Newsសកម្មភាពថ្ងៃទី១ បានប្រព្រឹត្តទៅដោយផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីពាណិជ្ជកម្មឌីជីថល នវានុវត្តន៍ បច្ចេកវិទ្យាថ្មីៗ ការតភ្ជាប់ធុរកិច្ច និងការបង្កើតឱកាសទីផ្សារសម្រាប់សហគ្រាសកម្ពុជា។ 🤝 ព្រឹត្តិការណ៍នេះជាវេទិកាសម្រាប់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគ្រិន អ្នកជំនាញ និងយុវជន រួមគ្នាចែករំលែកចំណេះដឹង បទពិសោធន៍ និងគំនិតច្នៃប្រឌិត ដើម្បីរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថលកម្ពុជាឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែង។ 📍 ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ 📅 កាលបរិច្ឆេទ៖ ថ្ងៃទី១១–១៣ ខែកញ្ញា ឆ្នាំ២០២៦ ⏰ ម៉ោង៖ ៩:០០ ព្រឹក–៩:០០ យប់ 🎟 ចូលរួមដោយសេរី! 👉 ចុះឈ្មោះចូលរួមតាមរយៈ QR Code ឬតំណនេះ៖ https://dtf.moc.gov.kh/join-registration
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំ ស្តីពី «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» និងកិច្ចពិភាក្សា ស្តីពី «ភាពជាដៃគូ UK-U.S. សម្រាប់ធុរកិច្ចកម្ពុជា» ដែលជាព្រឹត្តិការណ៍អមនៃ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០»។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនា និងការផ្លាស់ប្តូរទស្សនៈរវាងតំណាងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូពាក់ព័ន្ធ សំដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា ជំរុញការច្នៃប្រឌិត និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ធុរកិច្ចកម្ពុជា ក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ 🔹 កិច្ចពិភាក្សាថ្នាក់ដឹកនាំ «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ផ្តោតលើការពិភាក្សាអំពីទិសដៅ និងអាទិភាពក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា ព្រមទាំងកាលានុវត្តភាព និងបញ្ហាប្រឈមនានា ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ពាណិជ្ជកម្មឌីជីថល និងការធ្វើសមាហរណកម្មធុរកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចឌីជីថល។ 🎙 អ្នកសម្របសម្រួល៖ - ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម វាគ្មិនកិត្តិយសរួមមាន៖ - ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - អ្នកឧកញ៉ា សៀ ឬទ្ធី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group - លោក ឡេង សិរីវឌ្ឍន៍ ប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ នៃធនាគារជាតិនៃកម្ពុជា - លោក Nathan Phillips នាយកគ្រប់គ្រងទូទៅប្រចាំប្រទេសវៀតណាម និងកម្ពុជា នៃក្រុមហ៊ុន Flexport 🔹 កិច្ចពិភាក្សា «ភាពជាដៃគូ UK-U.S. សម្រាប់ធុរកិច្ចកម្ពុជា» ផ្តោតលើកាលានុវត្តភាពសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអាជីវកម្មរវាងកម្ពុជា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ព្រមទាំងការជំរុញការតភ្ជាប់ធុរកិច្ច ការវិនិយោគ ការច្នៃប្រឌិត និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល។ កិច្ចពិភាក្សានេះ ក៏ជាវេទិកាសម្រាប់អ្នកជំនាញ និងតំណាងវិស័យឯកជន ចែករំលែកបទពិសោធន៍ ទស្សនៈ និងអនុសាសន៍ជាក់ស្តែង ដើម្បីបង្កើនសមត្ថភាពរបស់ធុរកិច្ចកម្ពុជា និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងឱកាសនៃពាណិជ្ជកម្មឌីជីថល។ 🎙 អ្នកសម្របសម្រួល៖ - លោកស្រី Victoria Wymark នាយិកាផ្នែក AI និងការផ្លាស់ប្តូរទិន្នន័យ នៃ PwC Southeast Asia Consulting វាគ្មិនកិត្តិយសរួមមាន៖ - លោក Ian Wharton នាយកប្រតិបត្តិការប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃ LogChain - លោក Warren Daly សហប្រធានគណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT Committee) នៃ AmCham Cambodia - សាស្ត្រាចារ្យ Claudio Dordi ប្រធានក្រុមការងារសសរស្តម្ភពាណិជ្ជកម្មបើកចំហ UK-ASEAN។ 📍 ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ 📅 កាលបរិច្ឆេទ៖ ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ⏰ ពេលវេលា៖ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៩:០០ យប់ 🎟 ការចូលរួម៖ ដោយសេរី (ឥតគិតថ្លៃ) 👉 សូមចុះឈ្មោះចូលរួមជាមុនតាមរយៈតំណភ្ជាប់៖ https://dtf.moc.gov.kh/join-registration
News(Phnom Penh): On the evening of Friday, 11 September 2026, at the Diamond Island Convention and Exhibition Center, Her Excellency CHAM Nimul, Minister of Commerce, presided over the Cambodia–UK–U.S. Joint Networking Reception, held on the occasion of the 3rd Cambodia Digital Trade Forum and Online Expo. The reception was attended by His Excellency Dominic Williams, British Ambassador to Cambodia; Mr. Andrew Leyva, Political and Economic Counselor of the U.S. Embassy in Phnom Penh; senior officials; distinguished guests; business leaders; innovators; entrepreneurs; and representatives of development partners. In her opening remarks, Her Excellency Minister warmly welcomed all participants and expressed her sincere appreciation to the Embassy of the United States and the British Embassy in Cambodia for their strong partnership with the Ministry of Commerce. She emphasized that the gathering reflected a shared commitment to advancing partnerships that go beyond dialogue by creating meaningful connections among government, business, technology, and markets. Her Excellency Minister highlighted the important role of digital trade in connecting Cambodian producers and enterprises with buyers and consumers worldwide, reducing trade costs, enhancing transparency, and strengthening business competitiveness. She also underscored the Royal Government’s continued efforts to facilitate trade and improve public services through key digital platforms and systems, including the National Single Window, online business registration and intellectual property services, the CambodiaTrade e-Marketplace, the Cambodia FTA Portal, e-Certificates of Origin, and the forthcoming Electronic Expo Permit. As Cambodia prepares for its graduation from Least Developed Country status in December 2029 and ASEAN advances the Digital Economy Framework Agreement, Her Excellency Minister encouraged all participants to transform connections into concrete collaborations and commercial opportunities. She called upon technology companies, investors, development partners, and Cambodian enterprises to work together in expanding access to technology, knowledge, financing, and markets, thereby contributing to stronger and more competitive Cambodian enterprises. She concluded by wishing all participants fruitful discussions, meaningful connections, and lasting partnerships, before officially declaring the Cambodia–UK–U.S. Joint Networking Reception open.
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Cambodia Digital Trade Forum and Online Expo – DTF)» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគ្រិន និងភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូប។ ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិកានេះត្រូវបានផ្តួចផ្តើមរៀបចំឡើងនៅឆ្នាំ២០២៤ ជាព្រឹត្តិការណ៍អមនៃពិព័រណ៍ពាណិជ្ជកម្មកម្ពុជា មុននឹងវិវត្តខ្លួនជាព្រឹត្តិការណ៍ដាច់ដោយឡែកក្នុងឆ្នាំ២០២៥។ ផ្អែកលើបទពិសោធន៍ និងលទ្ធផលវិជ្ជមាននៃការរៀបចំចំនួន ២លើកកន្លងមក ក្នុងឆ្នាំ២០២៦នេះ ក្រសួងពាណិជ្ជកម្មបានពង្រីកវិសាលភាពនៃវេទិកា ដើម្បីជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថល ដែលមានប្រសិទ្ធភាព ទំនុកចិត្ត និងបរិយាបន្ន ព្រមទាំងពង្រឹងផលិតភាព សមត្ថភាពប្រកួតប្រជែង និងលទ្ធភាពចូលទៅកាន់ទីផ្សាររបស់សហគ្រាសកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០។ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាត្រូវបន្តពង្រឹងទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងហេដ្ឋារចនាសម្ព័ន្ធទន់សម្រាប់ពាណិជ្ជកម្មឌីជីថល ស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មបាននិងកំពុងរៀបចំ «ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» «យុទ្ធសាស្ត្រពាណិជ្ជកម្មឌីជីថល ២០២៥-២០៣០» សហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការរៀបចំ រៀបចំ «ប្រកាសអន្តរក្រសួង ស្តីពីការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» និងបន្តពង្រឹងថ្នាល CambodiaTrade.com ដើម្បីធានាបានថាកម្ពុជាមានរបៀបវារៈ យុទ្ធសាស្រ្ត និងបទប្បញ្ញត្តិជាក់លាក់និងគ្រប់គ្រាន់ ក្នុងការគាំទ្រនិងការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថល និងធានាបានថាវិស័យឯកជន សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសសហគ្រិននៅតាមជនបទ និងសហគ្រិនជាស្ត្រី អាចមានលទ្ធភាពពង្រីកឱកាសពាណិជ្ជកម្ម បង្កើនផលិតភាព បង្កើតតម្លៃបន្ថែម និងចូលរួមក្នុងខ្សែច្រវាក់តម្លៃឌីជីថលបានកាន់តែទូលំទូលាយ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយសុវត្ថិភាព ទំនួលខុសត្រូវ និងជំនឿទុកចិត្ត។ ជាមួយគ្នានេះ ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថាមានប្រមាណ ១,១ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ និងអាចកើនដល់ប្រមាណ ១,៨ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៩។ ក្នុងឱកាសនោះ ក្នុងការសម្លឹងមើលទៅអនាគត និងដើម្បីរួមគ្នាក្នុងការជំរុញអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ចំនួន ៧ចំណុច រួមមាន៖ ១) កសាងបរិយាកាសពាណិជ្ជកម្មឌីជីថលដែលមានទំនុកចិត្ត ២) ប្រែក្លាយបច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត ទៅជាផលិតភាព និងសមត្ថភាពប្រកួតប្រជែង ៣) ត្រៀមកម្ពុជាឱ្យទទួលបានផលប្រយោជន៍ជាក់ស្តែងពី DEFA និងទីផ្សារតំបន់ ៤) ភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលឱ្យក្លាយជាប្រព័ន្ធពាណិជ្ជកម្មតែមួយដែលមានប្រសិទ្ធភាព ៥) សម្រួលការលក់ឆ្លងកាត់ព្រំដែនសម្រាប់សហគ្រាសកម្ពុជា ៦) ធានាថាឱកាសឌីជីថលក្លាយជាឱកាសសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់រូប និង៧) បង្កើតភាពជាដៃគូដែលនាំទៅរកលទ្ធផលជាក់ស្តែង និងអាចវាស់វែងបាន។ សូមបញ្ជាក់ផងដែរថា វេទិកានេះមានកម្មវិធីសំខាន់ៗជាច្រើនក្នុងរយៈពេល៣ថ្ងៃ រួមមាន៖ កិច្ចសន្ទនាថ្នាក់ដឹកនាំជាន់ខ្ពស់ កម្មវិធី Hackathon កម្មវិធី TEDxPhnomPenh Salon កម្មវិធី Women in Digital Trade កម្មវិធីជជែកដេញដោលយុវជន ពិព័រណ៍ផលិតផលខ្មែរ និងការប្រគំតន្ត្រី។ កម្មវិធីទាំងនេះមានគោលបំណងផ្សារភ្ជាប់កិច្ចពិភាក្សាផ្នែកគោលនយោបាយទៅនឹងការអនុវត្ត ការបណ្តុះបណ្តាល ការសាកល្បងបច្ចេកវិទ្យា ការតភ្ជាប់ធុរកិច្ច និងការបង្កើតឱកាសទីផ្សារជាក់ស្តែង។
Newsសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការ ដោះស្រាយវិវាទរវាងក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរតាមប្រព័ន្ធបច្ចេកវិទ្យា (Ride-Hailing Platform) និងដៃគូអ្នកបើកបរ ក្រោមក្របខណ្ឌ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា។