News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់មន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ អគ្គនាយក លោក លោកស្រី ប្រធាននាយកដ្ឋាន វិទ្យាស្ថាន និងមន្ត្រីរាជការក្រោមឱវាទក្រសួងជាច្រើនរូប។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះមន្ត្រីរាជការទាំងអស់ ដែលទទួលបានការតែងតាំង សម្រួលភារកិច្ច និងប្រគល់ភារកិច្ចជា អនុប្រធាននាយកដ្ឋាន អនុប្រធានវិទ្យាស្ថាន ប្រធានតំណាង ប្រធាន និងអនុប្រធានការិយាល័យ ប្រធាន និងអនុប្រធានលេខាធិការដ្ឋាន និងមន្ត្រីក្រសួងពាណិជ្ជកម្មប្រចាំនៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មីនេះ ធ្វើឡើងដោយឈរលើគោលការណ៍ «គុណាធិបតេយ្យ» និងអភិក្រម «ជ្រើសរើសឱ្យត្រូវ ដាក់ឱ្យចំ រក្សាឱ្យនៅ» ស្របតាមការកែទម្រង់រដ្ឋបាលសាធារណៈ និងអភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក» របស់រាជរដ្ឋាភិបាល។ សូមគូសបញ្ជាក់ផងដែរថា បន្ទាប់ពីបានបញ្ចប់ការរៀបចំរចនាសម្ព័ន្ធក្រសួង និងការធ្វើជំរឿនមន្ត្រីរាជការ ការរៀបចំតែងតាំង សម្រួលភារកិច្ច និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការនាពេលនេះ ត្រូវបានធ្វើឡើងស្របតាមមុំទី២ នៃស្នូលយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ «ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ» ព្រមទាំងសេចក្តីណែនាំលេខ០១ ស្តីពីការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រីទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ដើម្បីធានាឱ្យការរៀបចំមន្ត្រីស្របតាមមុខងារ ភារកិច្ច និងតម្រូវការជាក់ស្តែងរបស់អង្គភាពនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានផ្តល់មតិណែនាំសំខាន់ៗចំនួន ៤ ដល់មន្ត្រីរាជការទាំងអស់រួមមាន៖ ១. ពង្រឹងស្មារតីអនុវត្តការងារក្រោម «ទស្សនៈរួម បេសកកម្មរួម និងចក្ខុវិស័យរួម» ដោយលើកកម្ពស់សាមគ្គីភាព កិច្ចសហការ និងការទទួលខុសត្រូវរួម ២. បន្តពង្រឹងសមត្ថភាពបច្ចេកទេស ការសិក្សាស្រាវជ្រាវ និងបរិវត្តកម្មឌីជីថល ដើម្បីកាត់បន្ថយនីតិវិធី និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ៣. ប្រកាន់ខ្ជាប់នូវឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ដោយផ្លាស់ប្តូរផ្នត់គំនិតពី «អ្នកត្រួតត្រា» មកជា «អ្នកផ្តល់សេវា» និង ៤. អនុវត្តតួនាទី និងភារកិច្ចក្នុងរចនាសម្ព័ន្ធថ្មីឱ្យបានពេញលេញ ប្រកបដោយបុរេសកម្ម ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ ជាទីបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវជំនឿយ៉ាងមុតមាំថា មន្ត្រីរាជការដែលទទួលបានការតែងតាំងនឹងប្រើប្រាស់ចំណេះដឹង សមត្ថភាព និងបទពិសោធន៍របស់ខ្លួន ដើម្បីបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចូលរួមជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យ «ឧត្តមភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា៖ ថាមវន្ត ធន់ បរិយាបន្ន និងប្រកួតប្រជែង» ព្រមទាំងរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕
Newsព្រឹត្តិការណ៍នេះប្រមូលផ្តុំអ្នកជំនាញ អ្នកជំនួញ សហគ្រិន យុវជន និងស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល ជាមួយកម្មវិធីជាច្រើនដូចជា៖ 🔹សុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សាថ្នាក់ដឹកនាំ 🔹កម្មវិធីយុវជន និងស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល 🔹TEDxPhnom Penh Salon 🔹កម្មវិធីប្រកួតប្រជែង Hackathon 🔹ពិព័រណ៍ផលិតផលខ្មែរ និងការប្រគំតន្ត្រី 🔹ឱកាសទទួលបានអត្ថប្រយោជន៍ និងការបញ្ចុះតម្លៃពិសេសពីដៃគូពាណិជ្ជកម្មជាច្រើន 🔹 ជួបជាមួយអ្នកជំនាញ និងធុរជន ដើម្បីស្វែងយល់ពីនិន្នាការ ឱកាស និងបច្ចេកវិទ្យាថ្មីៗក្នុងពាណិជ្ជកម្មឌីជីថល។ 📅 ព័ត៌មានលម្អិត ដូចមានក្នុងតារាងកម្មវិធីដែលបានភ្ជាប់ជូន 📍ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ 📅កាលបរិច្ឆេទ៖ ថ្ងៃទី១១–១៣ ខែកញ្ញា ឆ្នាំ២០២៦ ⏰ម៉ោង៖ ៩:០០ ព្រឹក–៩:០០ យប់ 🎟️ ចូលរួមដោយសេរី! 👉 ចុះឈ្មោះចូលរួមតាមរយៈ QR Code ឬតំណនេះ៖ https://dtf.moc.gov.kh/join-registration 📣 កុំឱ្យឱកាសដ៏មានតម្លៃនេះកន្លងផុតទៅ! ជួបគ្នានៅវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា!
Newsសេចក្តីជូនដំណឹង៖ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១១ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបាននាពេលកន្លងមក និងពិភាក្សាលើបញ្ហាប្រឈម ការងារអាទិភាព និងយន្តការនានា សំដៅជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសម្រេចឱ្យបាននូវគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម។
News(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំនៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក និងលោកប្រធាននាយកដ្ឋាន។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យវឌ្ឍនភាពនិងលើកកម្ពស់ប្រសិទ្ធភាពបន្ថែមទៀតនូវការងារផ្តល់សេវាសាធារណៈរបស់ក្រសួង ជាពិសេសកិច្ចសម្រួលការនាំចេញ នៅតាមរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ការពង្រឹងអនុលោមភាពវិធានដើមកំណើតទំនិញ សុចរិភាព និងតម្លាភាព ស្របតាមវិធានការច្បាប់និងបទដ្ឋានគតិយុត្តនានាដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម។