News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ លើកទី២ ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការអន្តរក្រសួង និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មជាច្រើនរូប។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសមជាមួយ លោក យូគីហ៊ីរ៉ូ អ៊ីកាវ៉ា ប្រធានសមាគម The Tokyo New Business Conference (NBC) និងក្រុមហ៊ុនចំនួន ២៧ក្រុមហ៊ុនទៀត ដើម្បីផ្លាស់ប្ដូរយោបល់អំពីបរិយាកាសធុរកិច្ចពាណិជ្ជកម្ម និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីស្វែងរកឱកាសបង្កើតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសជប៉ុន និងកម្ពុជានាពេលអនាគត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីទទួលស្ដាប់របាយការណ៍វឌ្ឍនភាពការងារ និងពិនិត្យលើឯកសារពាក់ព័ន្ធនានាដោយមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមការងារចំពោះកិច្ចជំរុញការនាំចេញស្រូវ-អង្ករកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ឆ្នាំ២០២៥-២០៣០ ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃក្រសួងពាណិជ្ជកម្ម ឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ាជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ជាសមាជិក សមាជិការរបស់ក្រុមការងារចំពោះកិច្ចជំរុញការនាំចេញស្រូវ-អង្ករកម្ពុជា រួមទាំងក្រុមការងារនៃអង្គការ FAO ជាច្រើនរូប។
News(ភ្នំពេញ) ៖ នារសៀលថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “ការកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន ក្នុងយុគសម័យថ្មី” ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលផ្សព្វផ្សាយ អាស៊ីប៉ាស៊ីហ្វិក នៃនាយកដ្ឋានកិច្ចការកម្មសិទ្ធិបោះពុម្ពផ្សាយភាសាបរទេសប្រទេសចិន បណ្ឌិតសភារ្យសហសម័យចិន និងសិក្សាសាកល គ្រឹះស្ថានបោះពុម្ពភាសាបរទេស សារព័ត៌មាន ASEANTOP News និងសហការរៀបចំដោយមូលនិធិដើម្បីអភិវឌ្ឍវប្បធម៌ចិននៅកម្ពុជា។