ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3810
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការផ្ទៀងផ្ទាត់ការសិក្សាទស្សនៈវិស័យស្ត្រីក្នុងពាណិជ្ជកម្ម”
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការផ្ទៀងផ្ទាត់ការសិក្សាទស្សនៈវិស័យស្ត្រីក្នុងពាណិជ្ជកម្ម” ដែលសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដោយមានការគាំទ្រពីការិយាល័យកិច្ចការបរទេស សហធននិងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស និងមានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រីជាអនុប្រធានប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងអញ្ជើញពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពីកិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់ អេន មូន រីវើសាយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពីកិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤ ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្ដមអគ្គលេខាធិការដ្ឋានរងអាស៊ាន ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ដែលជាសមាជិកនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ប្រធាន និងសមាជិកនៃគណៈកម្មាធិការការពារអ្នកប្រើប្រាស់អាស៊ាន និងឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
Newsលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួចនៅតាមអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល”
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម វ៉ាន់ ចន្ទី អគ្គនាយកគោលនយោបាយដឹកជញ្ជូនតាមផ្លូវអាកាសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួចចូលទៅកាន់ផ្សារតាមអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល” ក្នុងគោលបំណងសហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីជំរុញផលិតផលស្វាយចន្ទីកម្ពុជា ទៅក្នុងវិស័យអាកាសចរណ៍។
Newsឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំ “The United Nations Pre-Summit of the Future Dialogue“ សហការរៀបចំដោយអង្គការសហប្រជាជាតិប្រចាំនៅប្រទេសចិន និងក្រសួងសេវាហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃរដ្ឋាភិបាលទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន
(ហុងកុង, ចិន)៖ នាថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេស ទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំ “The United Nations Pre-Summit of the Future Dialogue“ សហការរៀបចំដោយអង្គការសហប្រជាជាតិប្រចាំនៅប្រទេសចិន និងក្រសួងសេវាហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃរដ្ឋាភិបាលទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
Newsមន្ត្រីស៊ើបអង្កេត និងមន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. ខេត្តកែប កំពង់ស្ពឺ និងខេត្តពោធិ៍សាត់ បន្តអនុវត្តសកម្មភាពចុះអង្កេតទីផ្សារ និងអប់រំផ្សព្វផ្សាយជូនអាជីវករក្នុងផ្សារ
(កែប កំពង់ស្ពឺ ខេត្តពោធិ៍សាត់): នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេត និងមន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ« ក.ប.ប.» ខេត្តកែប កំពង់ស្ពឺ និងខេត្តពោធិ៍សាត់ បានបន្តចុះអង្កេតទីផ្សារ និងអប់រំផ្សព្វផ្សាយជូនអាជីវករនៅតាមបណ្តាផ្សារ និងផ្ទះលក់ទំនិញមួយចំនួន ក្នុងភូមិសាស្ត្រសំខាន់ៗ នៃខេត្តទាំងបីខាងលើ ក្នុងគោលបំណងដើម្បីធានាឱ្យបាននូវការចរាចរទំនិញ ដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសទប់ស្កាត់ទំនិញពុំមានអនុលោមភាព ប៉ះពាល់សុខភាពអ្នកប្រើប្រាស់ រំលោភសិទ្ធិអ្នកប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ព្រមទាំងដើម្បីផ្ដល់ចំណេះដឹងបន្ថែមផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ជូនបងប្អូនអាជីវករក្នុងផ្សារ ក៏ដូចជានៅតាមបានបណ្ដាលផ្ទះលក់ទំនិញទាំងអស់ សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវម្ហូបអាហារដែលមានគុណភាពជូនអ្នកប្រើប្រាស់។



