ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3810
Newsឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការចរចាពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា តាមប្រព័ន្ធវីដេអូ
(ភ្នំពេញ)៖ នាថ្ងៃទី២០,២២ និង២៣ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា សម្រាប់ភាគីកម្ពុជា បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការចរចាពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ក្នុងគោលបំណងពិនិត្យតាមដានវឌ្ឍនភាពនៃការចរចា និងពិភាក្សាដោះស្រាយបញ្ហានានារបស់ក្រុមការងារពាក់ព័ន្ធ ព្រមទាំងពិភាក្សាពីកិច្ចការត្រូវធ្វើបន្ទាប់ ដើម្បីឈានទៅរកការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា នៅឆ្នាំ២០២៥ តាមការគ្រោងទុក។
Newsឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការជាមួយនឹង លោក LEI Kit Heng អគ្គនាយកនៃសមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ (MUSA) នៅទីក្រុងហុងកុង ប្រទេសចិន
(ហុងកុង ចិន)៖ នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការជាមួយនឹង លោក LEI KIT HENG អគ្គនាយកនៃសមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ (MUSA) នៅទីក្រុងហុងកុង ប្រទេសចិន ដើម្បីពិភាក្សាអំពីកិច្ចសហការជាមួយនឹង សមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ ក្នុងការនាំយកនូវផលិតផលកសិផលរបស់កម្ពុជាទៅកាន់ផ្សារលក់ទំនិញ និងផ្សារទំនើបធំៗនៅទីក្រុងម៉ាកាវ។
Newsឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការជាមួយនឹង ឯកឧត្តម Algernon Yau រដ្ឋមន្រ្តីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៅទីស្នាក់ការកណ្តាលរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន
(ហុងកុង ចិន)៖ នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការជាមួយនឹង ឯកឧត្តម Algernon Yau រដ្ឋមន្រ្តីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៅទីស្នាក់ការកណ្តាលរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញធ្វើទស្សនកិច្ចដោយផ្ទាល់នៅរោងម៉ាស៊ីនកិនស្រូវរោងម៉ាស៊ីនកិនស្រូវ ព្រីម្លិះ ខបភើរេសិន
(កំពង់ស្ពឺ)៖ នារសៀល ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញធ្វើទស្សនកិច្ចដោយផ្ទាល់ នៅរោងម៉ាស៊ីនកិនស្រូវ ព្រីម្លិះ ខបភើរេសិន ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញធ្វើទស្សនកិច្ចដោយផ្ទាល់នៅរោងម៉ាស៊ីនកិនស្រូវរោងម៉ាស៊ីនកិនស្រូវ អប្សារារ៉ាយស៍ (ខេមបូឌា) ឯ.ក
(កំពង់ស្ពឺ)៖ នារសៀល ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញធ្វើទស្សនកិច្ចដោយផ្ទាល់ នៅរោងម៉ាស៊ីនកិនស្រូវរោងម៉ាស៊ីនកិនស្រូវ អប្សារារ៉ាយស៍ (ខេមបូឌា) ឯ.ក ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥១ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។



